Wednesday, August 2, 2017

របៀបធ្វើ នំក្រូចល្ងរ


  • គ្រឿងផ្សំ
    • ម្សៅអង្ករដំណើប ៤០០ ក្រាម
    • ទឹក ៣០០ មីលីលីត្រ
    • ស្ករត្នោត ៤ ស្លាបព្រាបាយ
    • អំបិល កន្លះស្លាបព្រាកាហ្វេ
    • ល្ងរសលីង ១០០ ក្រាម
  • គ្រឿងផ្សំស្នូលនំ
    • សណ្តែកលឿង ២៥០ ក្រាម (ត្រាំទឹក ២ ម៉ោង ចំហុយ ២០ ទៅ ២៥ នាទី បើដាំលាងរួចដាំតែម្តង)
    • អំបិល កន្លះស្លាបព្រាកាហ្វេ
    • ខ្ទិះដូង ១ ចានចង្កឺះ
    • ស្ករត្នោត ២០០ ក្រាម
    • សាច់ដូងកោស កន្លះចាន
  • វិធីធ្វើ
    • ដំបូងយកខ្ទិះដូង, ស្ករត្នោត និង អំបិលមកដាក់ដាំឲ្យពុះ បន្ទាប់មកដាក់សណ្តែកចំហុយ និងសាច់ដូងចូលកូរវាឲ្យស្ទិតជាប់គ្នាហើយឲ្យដាច់ទឹកអស់ (ធ្វើស្នូលនំ)
    • យកម្សៅអង្ករលាយជាមួយទឹក, ស្ករត្នោត និងអំបិលកូរវាឲ្យទៅជាម្សៅរួចពូតវាមួយសន្ទុះទុក ១០ ទៅ ១៥ នាទី
    • យកម្សៅម្តង ១ ដុំតូចល្មមតាមដែលចង់បានធ្វើឲ្យសំប៉ែត បន្ទាប់មកយកស្នូលនំលុញជាដុំមូលៗ ដាក់ពីលើម្សៅរួចហើយធ្វើវា ឲ្យជិតលុញឲ្យមូល
    • បន្ទាប់មកទៀតយកទៅដាក់ឲ្យជាប់ល្ងរលុញឲ្យចូលទៅក្នុងម្សៅ រួចយកទៅដាក់ចៀនឲ្យឆ្អឹនជាការស្រេច (ភ្លើងបើកក្តៅល្មមបានហើយ)៕

0 comments:

Post a Comment