Wednesday, August 2, 2017

របៀបធ្វើ នំក្រូចក្រឡុកស្ករស


  • គ្រឿងផ្សំ
    • ម្សៅអង្ករដំណើប ៣០០ ក្រាម
    • ម្សៅអង្ករខ្សាយ ៥ ស្លាបព្រាបាយ
    • ស្ករស ៥ ស្លាបព្រាបាយ
    • ខ្ទិះដូង ១ ចានធ្វើឲ្យនំកាន់តែមានរសជាតិឆ្ងាញ់ ឫ ប្រើទឹកក៏បាន
    • ស្ករស ១ ចានចង្កឺះ (ទុកដាក់ក្រឡុកខាងក្រៅ)
  • គ្រឿងផ្សំស្នូលនំ
    • សណ្តែកលឿង ២៥០ ក្រាម (ត្រាំទឹក ២ ម៉ោង ចំហុយឲ្យឆ្អិន)
    • ប្រេងឆា ៤ ស្លាបព្រាបាយ
    • ស្លឹកខ្ទឹមហាន់ ២ ស្លាបព្រាបាយ
    • ខ្ទឹមក្រហម ១ ដុំចិញ្ច្រាំ
    • អំបិល កន្លះស្លាបព្រាកាហេ្វ
    • ស្ករស ៤ ស្លាបព្រាបាយ
  • វិធីធ្វើ
    • មុនដំបូងយកម្សៅអង្ករដំណើប, ម្សៅអង្ករខ្សាយ, ស្ករស និង ខ្ទិះដូង លាយចូលគ្នាកូរឲ្យទៅជាម្សៅ
    • ពេលក្លាយជាម្សៅហើយច្របាច់ ឫ នួតវារួចទុក ១០ ទៅ ១៥ នាទី ឲ្យចូលជាតិខ្ទិះដូង
    • យកប្រេងឆាដាក់ចូលក្នុងឆ្នាំងខ្ទះ​ រួចដាក់ខ្ទឹមក្រហមឆាឲ្យ ឈ្ងុយដាក់ស្លឹកខ្ទឹម, សណ្តែកចំហុយ, ស្ករស និងអំបិលឆាចូលគ្នាឲ្យស្អិតដាក់ទឹក (ធ្វើស្នូលនំ)
    • យកស្នូលនំមកលុញជាដុំមូលតូចៗ ល្មម បន្ទាប់មកយកម្សៅ ១ ដុំស្មានមើលឲ្យត្រូវជាមួយស្នូលធ្វើឲ្យសំប៉ែត រួចដាក់ស្នូលនំពីលើបិតម្សៅឲ្យជិតស្នូលលុញឲ្យមូល
    • បន្ទាប់ពីធ្វើរួចរាល់ហើយ យកវាទៅដាក់ចៀនឲ្យឆ្អិនស្រង់ទុកសិន
    • យកស្ករសដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូលបន្តិចកូរឲ្យស្កររាងស្អិតដាក់នំដែលចៀនឆ្អិន ចូលក្រឡុក ឫក៏កូរឲ្យស្ករជាប់ជាមួយនំឲ្យស្ងួតជាការស្រេច៕

0 comments:

Post a Comment