- គ្រឿងផ្សំ
- ទឹកស្លឹកតយ ១ ចានចង្កឹះ
- ខ្ទិះដូង ១ ចានចង្កឺះ
- ទឹកដោះគោខាប់ ២ ស្លាបព្រាបាយ
- ទឹកដោះគោឆៅ កន្លះកំប៉ុង
- ស៊ុត ៣ គ្រាប់ (គោះដាក់ចាន)
- ម្សៅពោត ១ ស្លាបព្រាបាយ
- នំបុ័ង
- វិធីធ្វើ
- ដំបូងយកទឹកស្លឹកតយ, ខ្ទិះដូង, នឹងស៊ុត វាយចូលគ្នាកូរឲ្យសព្វ
- យកម្សៅពោត និងទឹកដោះគោឆៅលាយចូលគ្នាកូរឲ្យសព្វដែរ
- យកគ្រឿងផ្សំដែលលាយរួចខាងលើចាក់ចូលគ្នា រួចបន្ថែមទឹកដោះគោខាប់ចូល
- យកវាទៅដាក់កូរហូតទាល់តែឆ្អិន ដាក់ខ្ទិះដូងពីលើអាចញាំុជាមួយនំប័ុងបានហើយ៕
0 comments:
Post a Comment