- គ្រឿងផ្សំ
- ពោត ៤ ផ្លែ
- សាច់ដូងកោសជាសរសៃៗ ១ ទៅ ២ ខាំ
- ស្ករ ៣ ស្លាបព្រាបាយ
- អំបិល បន្តិច
- ខ្ទិះដូង ៤ ស្លាបព្រាបាយ
- ម្សៅឆា ២ ស្លាបព្រាបាយ
- ប្រេងឆា
- របៀបធ្វើ
- ចិតពោតស្តើងៗ ( សាច់) រួចយកទៅបុកឲ្យល្អិតបន្តិច
- លាយពោតជាមួយ សាច់ដូង ស្ករ ម្សៅឆា ខ្ទិះដូង និង អំបិល រួចលាយឲ្យសព្វល្អ ទុកចោលប្រហែល ១៥ នាទី
- ដាំខ្ទះឲ្យក្តៅ ដាក់ប្រេងឆាចូលទុកឲ្យក្តៅ រួចដាក់ពោតចៀនឲ្យឆ្អឹនជាការស្រេច៕
0 comments:
Post a Comment