Wednesday, August 2, 2017

របៀបធ្វើ នំខ្ទឹមបារាំង


  • គ្រឿងផ្សំ
    • ខ្ទឹមបារាំង ២ មើម
    • ម្សៅអង្ករ ២០០ ក្រាម
    • ទឹក ២៨០ មីលីលីត្រ
    • ម្សៅជំនួសមេនំបុ័ង កន្លះស្លាបព្រាបាយ (Baking Powder)
    • អំបិល បន្តិច
    • ម្រេច បន្តិច
    • កំទេចនំបុ័ង ១ ចាន
    • ប្រេងឆា​ ១ ចានដាក់បំពង
  • វិធីធ្វើ
    • មុនដំបូងយកខ្ទឹមបារាំងមកចិតជាទទឹងៗរួចបកវាចេញពីស្រទាប់ឲ្យចេញជារាងរង្វង់
    • បន្ទាប់មកយកវាទៅដាក់ត្រាំក្នុងទឹកទុកប្រហែលជា ៣០ នាទី
    • យកចានមកដាក់ម្សៅរួចចាក់ទឹក, ម្រេច, ម្សៅជំនួសមេនំបុ័ង និងអំបិលកូរវាចូលគ្នាឲ្យសព្វល្អ
    • ពេលម្សៅលាយបានសព្វហើយ យកខ្ទឹមបារាំងមកដាក់ចូលឲ្យជាប់ជាមួយម្សៅ
    • បន្ទាប់មកយកទៅប្រឡាក់ជាមួយកំទេចនំបុ័ងម្តងទៀតទើបយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមប្រហែល ២ នាទីជាការស្រេច៕

0 comments:

Post a Comment