Friday, August 4, 2017

របៀបធ្វើ សង់ខ្យាល្ពៅ


  • គ្រឿងផ្សំ
    • ល្ពៅ
    • ខ្ទិះដូង
    • ស្ករស
    • ពងទា ឫ (ពងមាន់ តាមចំណូលចិត្ត)
    • អំបិល
    • ស្លឹកតើយ​ (បើចង់បានរសជាតិស្លឹកតើយ)
  • វិធីធ្វើ
    • យកល្ពៅទុំទាំងមូល ខ្វៀលក្បាលចេញ (កុំឲ្យធំពេក) ហើយយកស្លាបព្រា កោសបណ្តូលចេញ រួចលាងទឹកចេញឲ្យស្អាត ហើយផ្កាប់ឲ្យស្រស់ទឹកអស់ល្អ
    • យកខ្ទិះដូងដាក់ចូលក្នុងចានធំមួយ (បើចង់បានរសជាតិស្លឹកតើយ ត្រូវកិនស្លឹកតើយឲ្យម៉ត់ជាមួយខ្ទិះដូចរួចច្រោះយកទឹក) ជាមួយស្ករស ពងទា និងអំបិលបន្តិច ហើយវាយបញ្ចូលគ្នាឲ្យឡើង
    • (ភ្លក់មើលឲ្យផ្អែម) ទើបចាក់ក្នុងល្ពៅឲ្យពេញ យកសាច់ក្បាលដែលខ្វៀលចេញនោះ មកគ្របពីលើឲ្យដូចដើម
    • បន្ទាប់មកយក មកដាក់ចំហុយឲ្យឆ្អិន ទុកឲ្យត្រជាក់យកកាំបិត កាត់រៀបដាក់ចាន រួចជាការស្រេច៕

0 comments:

Post a Comment