Friday, August 4, 2017

របៀបធ្វើ ចាហួយដូង


  • គ្រឿងផ្សំ 
    • ម្សៅចាហួយ ១ ស្លាបព្រាបាយកន្លះ
    • ស្ករស ២ ស្លាព្រាបាយ
    • ដូងខ្ចី ១ ផ្លែ
    • ខ្ទិះដូងដំបូង មួយកូនចាន
  • វិធីធ្វើ
    • ដំបូងអ្នកត្រូវជិតសំបកដូងជាមុនសិន បន្ទាប់មកធ្វើការកាប់មុខដូងដើម្បីយកទឹកចេញ ប៉ុន្តែប្រយ័ត្នកុំឲ្យដាច់ដើម្បីទុកជាគម្រប ហើយប្រើក្នោសកោសយកសាច់ចេញ
    • បន្ទាប់ពីកោសាច់ចេញរួច អ្នកត្រូវចាក់ទឹកនោះចូលទៅក្នុងឆ្នាំងមួយ បន្ទាប់មក ចាក់អំបិល ស្ករស ព្រមទាំងចាហួយមួយស្លាបព្រាចូល កូរឲ្យសព្វ ហើយយកទៅដាក់ដាំឲ្យពុះ នៅក្នុងអំឡុងពេលដាំអ្នកត្រូវកូរវាឲ្យជាប់ដើម្បីកុំឲ្យវាកកបាទក្រោម
    • បន្ទាប់ពីដាំពុះហើយ អ្នកត្រូវយកវាមកដាក់ក្នុងដូង ហើយបន្ថែមសាច់ដូងដែលអ្នកកោសទុកនោះចូល រងចាំឲ្យចាកខ្ទិះរងចាំឲ្យត្រជាក់បន្តិច
    • បន្ទាប់ពីចាក់ចាហួយចូលហើយ អ្នកត្រូវចាក់ខ្ទិះដូងដំបូងចូលទៅក្នុងឆ្នាំង រួចបន្ថែមម្សៅចាហួយដែលនៅសល់ចូលកូរឲ្យសព្វដាក់ដាំឲ្យពុះ
    • ធ្វើការពិនិត្យមើលចាហួយដែលមាននៅក្នុងដូងឲ្យប្រាកដថារឹងមុខលើអាចចាក់ខ្ទិះបាន រួចធ្វើការចាក់ខ្ទិះចូលរងចាំឲ្យត្រជាក់ ១០០ ភាគរយជាការស្រេច៕

0 comments:

Post a Comment