- គ្រឿងផ្សំ
- អង្ករដំណើប
- ខ្ទិះដូង ស្ករស និងអំបិលបន្តិច
- ស្វាយទុំ
- ស្លឹកតយ
- សណ្តែកលឿង ត្រាំទឹកឲ្យទន់ យកទៅលីងឲ្យឈ្ងុយ
- វិធីធ្វើ
- លាងអង្ករឲ្យស្អាត រួចយកទៅដាក់ចំហុយប្រហែល ២០នាទី រួចលើកចេញ ទុកដោយឡែកសិន (ពេលរៀបដាក់ចំហុយក្រាលស្លឹកតយពីក្រោម ដើម្បីឲ្យបាយកាន់តែមានក្លិនឈ្ងុយ)
- ហើយយកខ្ទិះដូង ស្ករស និងអំបិលបន្តិច មកលាយចូលគ្នា រួចយកទៅដាំឲ្យពុះ សឹមលើកចេញ
- យកអង្ករដំណើបដែលយើងបានចំហុយទុកហើយ មកលាយជាមួយខ្ទិះដូងដែលយើងដាំហើយ (យកខ្ទិះដូងលាយជាមួយបាយពាក់កណ្តាល ហើយពាក់កណ្តាលទៀតទុក) កូរចូលគ្នាឲ្យសព្វ រួចយកទៅចំហុយម្តងទៀត ទុកឲ្យឆ្អិន
- ស្វាយយកមកចិតសំបកចេញឲ្យស្អាត ពុះរៀបដាក់ចាន ហើយដួសបាយដំណើបមកដាក់ជាមួយគ្នា ហើយស្រោយទឹកខ្ទិះបន្ថែមពីលើ បាយដំណើប និង រោយសណ្តែកលឿងពីលើបន្តិច រួចជាការស្រេច
- ពេលយកបាយដំណើបមកលាយជាមួយខ្ទិះដូង កុំលាយច្រើនពេក លាយល្មមបានហើយ កាលណាលាច្រើនពេកធ្វើឲ្យបាយទៅជាទ្រលាន់៕
0 comments:
Post a Comment