កុមារីមួយរូប មានឈ្មោះ Cassie អាយុទើប ៥ ឆ្នាំប៉ុណ្ណោះ មានសមត្ថភាពគូរគំនូរលក់យកប្រាក់បរិចាគទៅអង្គការមនុស្សធម៌អន្តរជាតិមួយ ។ នាងមានចំណង់ចំណូលចិត្តខាងគំនូរតាំងតែពីអាយុ ៣ ឆ្នាំ មកម្ល៉េះ ហើយឪពុកម្ដាយរបស់នាងក៏បណ្តយតាមនិស្ស័យរបស់កូន ។
ថ្មីៗនេះ នាងតូចបានលក់គំនូរចំនួនជាង ១០០ ផ្ទាំង ហើយប្រាក់ទាំងនោះនាងសុខចិត្តបរិច្ចាគខ្លះឱ្យទៅអង្គការសប្បុរសធម៌អន្តជាតិមួយ ដើម្បីជួយមនុស្សនៅជុំវិញពិភពលោក ។
កាលពីខែសីហា ឆ្នាំ ២០១៦ នាងតូចធ្លាប់បរិច្ចាគប្រាក់ដែលខ្លួនរកបានចំនួន ២៥០ ដុល្លារ ដើម្បីសង់អាងស្តុកទឹកភ្លៀងមួយកន្លែងនៅកម្ពុជា តាមរយៈអង្គការអូស្ត្រាលី Your Aid ផងដែរ ។ នេះបើតាមការរៀបរាប់នៅលើគេហទំព័ររបស់នាង cassieswirls.com ។ Your Aid ជាអង្គការសប្បុរសធម៌ធ្វើលើគម្រោងចំនួន ៣ ធំៗ គឺទឹកស្អាត ការថែទាំងសុខភាពមាត់ធ្មេញ និង ការអប់រំ ៕
0 comments:
Post a Comment