តាំងពីសម័យបុរាណមក សត្វព្រាបគឺជាបក្សីដែលគេប្រីប្រាស់វាសម្រាប់នាំសារផ្សេងៗពីតំបន់មួយទៅតំបន់មួយយ៉ាងមានប្រសិទ្ធភាព ។ ព្រាបដែលអាចនាំសារបាន គឺជាព្រាបដែលគេចិញ្ចឹមនៅទីតាំងណាមួយដែលគេចង់ផ្ញើសារទៅនោះ ព្រោះវាជាសត្វដែលអាចចាំផ្លូវ និង ទីតាំងដើមបានយ៉ាងច្បាស់ ដោយមិនវង្វេង ។
អាជា្ញធរគុយវ៉ែតបាននិយាយថា ថ្នាំញៀននោះជាប្រភេទ Ketamine ដែលជាថ្នាំសណ្តំក្នុងវេជ្ជសាស្ត្រ ហើយក៏អាចយកមកធ្វើជាថ្នាំញៀនខុសច្បាប់បានដែរ ។ តាមការរាយការណ៍បានឱ្យដឹងថា មន្ត្រីគយបានដឹងរួចមកហើយថា គេយកសត្វព្រាបមកធ្វើជាអ្នកនាំថ្នាំញៀន តែនេះជាករណីដំបូងដែលពួកគេអាចចាប់បានផ្ទាល់ ។
សូមរំឭកថា កាលពីឆ្នាំ ២០១៥ ក៏មានករណីបែបនេះបានកើតឡើងដែរ ម្តងរួចមកហើយនៅប្រទេសកូស្តារីកា ដែលពេលនោះគេចាប់បានសត្វព្រាបមួយក្បាលមានថ្នាំកូកាអ៊ីន និង កញ្ឆាជាប់នឹងខ្លួនរបស់វា ៕
0 comments:
Post a Comment