ភោជនីយដ្ឋានសាច់អាំងបើកថ្មីនៅសង្កាត់ សុងសាន ក្នុងទីក្រុងតៃប៉ិបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាកអតិថិជនជាច្រើន ប៉ុន្តែមិនមែនដោយសារមុខម្ហូបនោះទេ។
ដោយសារតែពឹងលើរសជាតិ និងសេវាកម្មមិនទាន់គ្រប់គ្រាន់ក្នុងការប្រកួតប្រជែកក្នុងឧស្សាហកម្មអាហារ និងភេសជ្ជៈបាន ភោជនីយដ្ឋាន Fresh Feast បានជួលតារាម៉ូដែល៥នាក់ដែលមានរាងស្លុីមហើយអោយស្លៀកឈុតប៊ីគីនីដើម្បីធ្វើជាអ្នកបម្រើអាហារនិងភេសជ្ជៈអំឡុងពេលបើកសម្ពោធ។
យុទ្ធសាស្ត្រធ្វើទីផ្សាររបស់ភោជនីយដ្ឋាននេះពិតជាប្លែកពីគេហើយបានផលដោយរូបថតតារាម៉ូដែលបម្រើសេវាកម្មតាមតុត្រូវបានគេបង្ហោះ និងចែករំលែកបន្តយ៉ាងច្រើនសម្បើម។
អ្នកលេងហ្វេសបុកម្នាក់បាននិយាយថា “ខ្ញុំមិនទាន់បានទៅតៃវ៉ាន់ទេ។ ខ្ញុំគិតថាដល់ពេលដែលខ្ញុំត្រូវធ្វើដំណើរផ្សងព្រេងហើយ”។
យ៉ាងណាសេវាកម្មបម្រើម្ហូបអាហារដោយតារាម៉ូដែលក្នុងឈុតប៊ីគីនីនេះគឺធ្វើឡើងត្រឹមតែនៅថ្ងៃបើកសម្ពោធប៉ុណ្ណោះ៕
0 comments:
Post a Comment