មានស្ត្តីជនជាតិថៃម្នាក់ ដែលជំនាញចាងស្វះស្វែងរកណាត់ជួបជាមួយបុរសបរទេសដែលសម្បូរលុយនោះ ឥឡូវនេះគេអាចពឹកពាក់លើសេវាកម្មរបស់លោកស្រី ដែលរហស្សនាម ម៉ាដាម រ៉ាយ៉ា ( Madam Raya ) ដែលជាអ្នកមានទេពកោសល្យខាងល្បួងប្រុសៗបរទេសអ្នកមានៗ និង អះអាងថា បានណាត់ជួបប្រុសបរទេសរហូតដល់ទៅ ៥០០០ នាក់រួចមកហើយឯណោះ ។ លោកស្រីបានផ្ដល់ជូនវគ្គសិក្សាដើម្បីឱ្យស្ដ្រីដែលមានបំណងក្លាយជាអ្នកមានដោយសារតែប្តីបរទេសនោះ ។
អ្នកស្រី ប្រៃយ៉ា សូរិយា ( Praiya Suriya ) អាយុ ២៤ ឆ្នាំ បានផ្ដល់ដំបូន្មានដល់ស្ត្រីអំពីសិល្បៈក្នុងការល្បួងប្រុសៗ រយៈពេល ៤ ឆ្នាំមកហើយ តាមរយៈហ្វេសប៊ុកផេករបស់គាត់ ។ លោកស្រីមានជំនាញខាងទាក់បុរសបរទេសសម្បូរប្រាក់ និង អះអាងថាបានណាត់ជួបប្រុសបរទេស ៥០០០ នាក់ទៀតផង។ ហើយនៅអាយុនាងត្រឹមប៉ុណ្ណឹងសោះ លោកស្រីបានក្លាយជាមនុស្សជោគជ័យណាស់រួចទៅហើយ។ លោកស្រីសូរិយាបានចុះផ្សាយនៅទំព័រមុខកាសែតក្នុងប្រទេសថៃ បន្ទាប់ពីការប្រកាសវគ្គសិក្សារបស់ខ្លួនលើអនឡាញ ដែលធានា ១០០ ភាគរយថា នឹងជួយស្វែងរកប្រុសបរទេសអ្នកមាននិងបង្រៀនពួកគេដើម្បីទទួលបានប្រាក់យ៉ាងច្រើនសន្ធាប់ និង កាដូថ្លៃៗពីពួកគេ ។
វគ្គបណ្ដុះបណ្ដាលរបស់លោកស្រី សម្រាប់គម្រោង VIP គឺមានតម្លៃ ១,៤ ម៉ឺនបាត ( ៤១២ ដុល្លារ) ដោយតម្លៃនេះនឹងក្លាយជាសមាជិកក្លិបផ្ដាច់មុខរបស់លោកស្រីសូរិយា និងទទួលបានការបង្រៀនលម្អិតអំពីរបៀបល្បួងប្រុសបរទេសអ្នកមាន សុំលុយពួកគេ និងមានទំនុកចិត្តរឿងលើគ្រែ ។
ហើយសម្រាប់អ្នកដែលមិនមានលទ្ធភាពបង់ប្រាក់ ១,៤ ម៉ឺនបាត ទេ អាចជ្រើសរើសជម្រើសផ្សេងតម្លៃ ៦,៣ ពាន់ បាត (១៨៥ ដុល្លារ) ហើយគម្រោងនេះ គឺប្រាប់តែវិធីល្បួងប៉ុណ្ណោះ ៕
0 comments:
Post a Comment