នៅលើលោកនេះពិតជាមានអំពើមន្តអាគមអូមអាមមែន ! មិនគួរឲ្យជឿនៅពេលដែលក្រពើពាំសាកសពមនុស្សបាត់ខ្លួនហែលមកគោក បន្ទាប់ពីគ្រូធ្មប់ល្បីឈ្មោះម្នាក់ បានប្រើមន្តអាគមបញ្ជាក្រពើឲ្យយកសាកសពត្រលប់មកវិញ។
បុរសរងគ្រោះមានឈ្មោះថា Syarifunddin អាយុ ៤១ឆ្នាំ បានទៅងូតទឹកទន្លេជាមួយមិត្តភ័ក្ដិ ហើយក៏ត្រូវក្រពើចាប់ទាញយកទៅក្រោមទឹកតែម្ដងនៅតំបន់ Berau ខេត្តកាលីម៉ាន់តាន់ខាងកើត ប្រទេសឥណ្ឌូណេស៊ី កាលវេលាម៉ោង ៦៖២០នាទីល្ងាចថ្ងៃអង្គារ។
បន្ទាប់ពីដឹងគ្រោះថ្នាក់គួរឲ្យរន្ធត់នេះ សាច់ញាតិបងប្អូនបានតាមស្វែងរកនៅម្ដុំកន្លែងកើតហេតុ រួចសន្និដ្ឋានថាសាកសពប្រហែលជាត្រូវនាំទៅកន្លែងទឹកជ្រៅនៃទន្លេ Lempake River ព្រោះអ្នកតាមស្វែងរក រកមិនឃើញ។
ដោយអស់វិធីនឹងរកឃើញ អ្នកភូមិបានទៅរកគ្រូធ្មប់ប្រចាំតំបន់ដែលល្បីអាចបញ្ជាក្រពើដោយប្រើបាលី មន្តអាគមតែម្ដង។ ជាលទ្ធផល ក្រពើក៏បានពាំសាកសពបុរសបាត់ខ្លួនទាំងននលគក មកប្រគល់ឲ្យគ្រូប្រាកដមែន៕
0 comments:
Post a Comment