- គ្រឿងផ្សំ
- ដំឡូងជ្វា ១ គីឡូ ចិតជាបន្ទះស្តើងល្មម
- ម្សៅខ្សាយ ១៥០ ក្រាម
- ម្សៅមី ៣០ ក្រាម
- ម្សៅដុតនំ (Baking Soda) ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ស្ករស ១១៥ ក្រាម
- ខ្ទិះដូង កន្លះចានចង្កឹះ
- ទឹក ១ ចាន ចង្កឹះលើសបន្តិច
- ល្ងរលីង ២ ស្លាបព្រាបាយកន្លះ
- សាច់ដូងកោស កន្លះចានចង្កឹះ
- ប្រេងឆា កន្លះគីឡូ
- វិធីធ្វើ
- មុនដំបូងចាប់ផ្តើមលាយម្សៅខ្សាយ, ម្សៅមី, ម្សៅដុតនំ, អំបិល, ស្ករស, សាច់ដូង, ខ្ទិះដូង, ទឹក, និងល្ងរ
- បន្ទាប់មកកូរច្របល់ចូលគ្នាឲ្យបានសព្វល្អប្រហែលជា ៥ នាទី
- យកដំឡូងដាក់ចូលក្នុងម្សៅដែលលាយ រួចប្រឡាក់វាឲ្យជាប់ជាមួយម្សៅ បន្ទាប់មកយកដាក់បង់ចូលក្នុងខ្ទះដែលដាក់ប្រេងឆាក្តៅហើយ
- បង់ចូលម្តង់មួយៗ រួចហើយចាំមើលឲ្យឆ្អិនទាំងសងខាងស្រង់យកមកទុកជាការស្រេច៕
0 comments:
Post a Comment