- គ្រឿងផ្សំ
- អំបុក
- សរសៃដូងកោស (យកទៅលីង ជាមួយអំបុក)
- ម្សៅមី
- ខ្ទិះដូង (ដាក់មួយសើមម្សៅសម្រាប់ពូត)
- អំបិលបន្តិច
- ស្ករស
- ចេកពងមាន់ទុំជោរ
- វិធីធ្វើ
- យកម្សៅលាយសរសៃដូងកោស ម្សៅមី ខ្ទិះដូង អំបិលនិងស្ករស រួចលាយចូលគ្នាឲ្យសព្វ ពូតហើយបង្កប់ចេកពងមាន់មួយ នៅចំកណ្តាល បិតចេកឲ្យជិត
- ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកឲ្យក្តៅខ្លាំងសិន រួចយកទៅបំពងឲ្យឡើងក្រហមស្រួយ បន្ទាប់មកស្រង់ចេញ ទុកឲ្យស្រក់ខ្លាញ់ចេញអស់ រួចជាការស្រេច៕
0 comments:
Post a Comment