- គ្រឿងផ្សំ
- ម្សៅអង្ករខ្សាយ ១៥០ ក្រាម
- ម្សៅឆា ១៥០ ក្រាម
- ទឹកស្លឹកតយ (ស្លឹកតយ ៥ ទៅ ១០ សន្លឹក , ទឹក ១០៨០ មីលីលីត្រ)
- អំបិល ១ ស្លាបព្រាកាហ្វេ
- ល្ងរលីង ដាក់តាមការចូលចិត្ត
- វិធីធ្វើ
- ដំបូងយកឆ្នាំងមកដាក់ម្សៅអង្ករ, ម្សៅឆា, អំបិល និងទឹកស្លឹកតយ រួចកូរចូលគ្នាឲ្យសព្វ
- បន្ទាប់មកយកមកដាក់លើភ្លើងកូរ (ត្រូវកូររហូត) ២ ទៅ ៣ នាទីដំបូងដាក់ភ្លើងខ្លាំង បន្ទាប់មកទៀតដាក់ភ្លើងក្តៅល្មមបានហើយ កូរប្រហែលជា ២០ ទៅ ២៥ នាទី។
- ២៥ នាទី នំបានឆ្អិន លើកវាយកមកចាក់ដាក់ក្នុងថាសវៀសវាឲ្យស្មើ រួចហើយទុកឲ្យត្រជាក់
- បន្ទាប់ពីនំបានត្រជាក់យកមកកាត់ជាដុំៗ តាមដែលចង់បាន ហើយយកវាមកញាុំជាមួយទឹកស្ករ និងខ្ទិះដូងរោយល្ងរដាក់ពីលើ។
- វិធីធ្វើ ទឹកស្ករ
- ស្ករត្នោតដុំ ៤៥០ ក្រាម, ទឹក ៣៦០ មីលីលីត្រ, អំបិល បន្តិច, ខ្ញី ១ ដុំចិតបន្ទះៗ ដាក់ចូលក្នុងឆ្នាំងទាំងអស់ ដាក់ដាំឲ្យពុះ បន្ថែមម្សៅឆា ១ ស្លាបព្រាបាយ កូរវាបន្តិចទៀតជាការស្រេច។
- វិធីធ្វើ ទឹកខ្ទិះដូង
- ខ្ទិះដូង ៤៨០ មីលីលីត្រ, ស្ករស ១ ស្លាបព្រាបាយ, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា ១ ស្លាបព្រាបាយ ដាក់ចូលក្នុងឆ្នាំងទាំងអស់កូរវាឲ្យសព្វយកវាដាក់ដាំឲ្យពុះជាការស្រេច៕
0 comments:
Post a Comment