Tuesday, August 15, 2017

របៀបធ្វើ នំកង


  • គ្រឿងផ្សំ
    • ម្សៅអង្ករដំណើប ៤០០ ក្រាម
    • អំបិល កន្លះស្លាបព្រាកាហ្វេ
    • ខ្ទិះដូង ១ ចានធំ
    • ស្ករតោ្នត​ ៣០០ ក្រាម (បើស្ករដុំត្រូវកូរជាមួយទឹក)
    • ល្ងរលីង ៣ ស្លាបព្រាបាយ
  • វិធីធ្វើ
    • ដំបូងយកម្សៅអង្ករមកលាយជាមួយអំបិល , ស្ករត្នោតរាវ ២ ស្លាបព្រាបាយ និងខ្ទិះដូងកូរឲ្យទៅជាម្សៅរួចនួតទុក ១០ ទៅ ១៥ នាទី
    • យកម្សៅមកលុញធ្វើជាកងមូលៗ រួចយកមកដាក់ចៀន (ភ្លើងដាក់ក្តៅល្មម) ពេលដែលវាអណ្តែតមកលើទុកឲ្យរាងក្រហមត្រូវស្រង់ទុកសិន
    • យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង បន្ទាប់មកកូរវាឲ្យទៅជាស្ករតាំងម៉ែ រួចដាក់ល្ងរលីងកូរចូលគ្នា
    • យកនំដែលចៀនស្រង់ទុកមកជ្រលក់ចូលក្នុងស្ករតាំងម៉ែ តែជ្រលក់តែម្ខាងទេ ពេលរួចរាល់អាចញាុំបានហើយ៕

0 comments:

Post a Comment