Saturday, July 8, 2017

ជាប់គុក ២ ឆ្នាំ ព្រោះតែ​ស្រេកឃ្លានចំនួន Like ក្នុងហ្វេសប៊ុក !

​ទោះ​មាន​ទំនុកចិត្ត​ថា​មិនមាន​គ្រោះថ្នាក់ ក៏​មិនត្រូវ​ធ្វើបែបនេះ​ចំពោះ​កូន​នោះដែរ ព្រោះ​វា​ធ្វើឱ្យ​ក្មេង​ភ័យខ្លាច ដោយសារ​សម្លឹង​មកក្រោម​ឃើញខ្ពស់​ឆ្ងាយ​ស​ម្លឹ​ម ដែល​បុរស​ជា​ឪពុក​ម្នាក់បាន​ចាប់​ក្របួច​អាវ​កូន​យួរ​​ចេញទៅ​ក្រៅ​បង្អួច​អគារ​ខ្ពស់​នៅ​ជា​ន់ទី ១៥ ដើម្បី​ថតរូប​យកទៅ​បង្ហោះ​នៅលើ​ហ្វេ​ស​ប៊ុ​ក តែ​ទីបំផុត​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់ពន្ធ​ធនាគារ ។​
បើតាម​ប្រភព​បានឱ្យដឹងថា បុរស​ជា​ឪពុក​ជនជាតិ​អាល់​ហ្សេ​រី មិនត្រូវ​បាន​គេ​បង្ហាញ​អត្តសញ្ញាណ​ម្នាក់នេះ បាន​ថតរូប​ភាព និង វីដេអូ​ឃ្លី​ប​មួយ​ពី​សកម្មភាព​ចាប់ទាញ​ក​.​អាវ​កូនតូច​របស់ខ្លួន​សំ​យ៉ុង​ចេញទៅ​ក្រៅ​បង្អួច​អគារ​ជាន់​ទី ១៥ ដែលមាន​កម្ពស់​ជាង ៤៥ ម៉ែត្រ​ពី​ដី មើលទៅ​គួរឱ្យ​ស្រៀវ​បំផុត ដើម្បី​ថត​បង្ហោះ​ចែកចាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ចង់បាន​ចំនួន Like ច្រើន ។​
​បុរស​ជា​ឪពុក​ខាងលើបាន​សរសេរ​រៀបរាប់យ៉ាងខ្លី​មួយ​នៅ​ខាងក្រោម​រូបថត​ និង​វីដេអូ​ឃ្លី​ប​ថា «​សុំ ១,០០០ Like បើ​មិន​ដូច្នេះ​ទេ ខ្ញុំ​នឹង​ទម្លាក់​គេ​ទៅ​ដី​» ។​ អ្នកលេង​បណ្តាញ​សង្គម​ជាច្រើន ក្រោយពី​បានឃើញ​សកម្មភាពដ៏​គួរ​ឱ្យ​រន្ធត់ចិត្ត​នេះ​ភ្លាម ក៏បាន​រាយការណ៍​ទៅកាន់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​តំបន់​នៃ​រដ្ឋធានី Algiers ដើម្បី​ចាត់វិធានការ ​។
ខណៈ​មាន​ការទទូច​ចង់បានពី​សំណាក់​អ្នកលេង​អ៊ី​ន​ធើ​ណែ​ត​ជាច្រើនដែល​ទាមទារ​ឱ្យប្បាប់​កាត់ទោស​បុរស​ជា​ឪពុក​រូបនេះ​ ​ទីបំផុត​បុរស​ជា​ឪពុកដែល​គេ​ស្គាល់​ថា​មកពី​ទីក្រុង Bab Ezzouar  ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​ឱ្យជាប់ពន្ធ​ធនាគារ​រយៈពេល ២ ឆ្នាំ ។​
គួរ​បញ្ជាក់ថា ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ច័ន្ទ ទី ១៩ មិថុនា ឆ្នាំ ២០១៧ កន្លងទៅក្នុង​រដ្ឋធានី Algiers ប្រទេស​អាល់​ហ្សេ​រី ។ ចំពោះ​វីដេអូ​ឃ្លី​ប​ដែល​ត្រូវ​បុរស​ជា​ឪពុក​ខាងលើ​បង្ហោះ​ចែកចាយ​នោះ ត្រូវបាន​លុបចោល​ដោយសារ​ខុស​គោលការណ៍​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក ។
​សូម​រំឭកថា កាលពី​ប្រហែល ២០ ឆ្នាំមុន មេ្ត​ច​ចម្រៀង​ប៉ុប​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក ម៉ៃ​ឃើ​ល ចេក​សាន់ ក៏​ធ្លាប់​ជាប់គុក​ដោយសារ​ទ្វើ​ប្រហាក់ប្រហែលគ្នា​នេះដែរ គឺ​ចាប់​ក្មេង​ជន្ល​ចេញទៅ​ក្រៅ​បង្អួច ក្នុង​លក្ខណៈ​លេងសើច ក៏ត្រូវ​ឪពុកម្តាយ​របស់​ក្មេង​ប្តឹង​ឱ្យ​តុលាការ​កាត់ទោស​ជាប់គុក​ជាច្រើន​ឆ្នាំ ៕​

0 comments:

Post a Comment