- គ្រឿងផ្សំ
- គ្រឿងផ្សំម្សៅនំប៉ាវ
- ម្សៅមី ៥០០ ក្រាម
- ស្ករស ១០០ ក្រាម
- ម្សៅនំដុត (Baking Powder) ២ ស្លាបព្រាកាហ្វេ
- ម្សៅឡើង (Yeast) ២ ស្លាបព្រាកាហ្វេ
- អំបិល កន្លះស្លាបព្រាបាយ
- ទឹកដោះគោ ៤០០ មីលីលីត្រ
- ប្រេងឆា ១ ស្លាបព្រាបាយ
- ទឹិក ១៥០ មីលីលីត្រ
- គ្រឿងផ្សំស្នូលនំប៉ាវ
- បិះគក់ ២ ផ្លែ
- ការ៉ុត ៣០០ ក្រាម
- ផ្សិតស្លឹកត្រចៀកកណ្តុរ ១០០ ក្រាម
- ផ្សិតកំប៉ុង ១ កំប៉ុង
- សាច់ជ្រូកចិញ្រ្ចាំ ៤០០ ក្រាម (ការធ្វើរូបមន្តខាងលើមិនប្រើស្នូលសាច់ជ្រូកទេ តែប្រើស្នូលបន្លែប៉ុណ្ណោះ)
- អំបិល ស្ករស ប្រេងឆា ទឹកស៊ីអ៊ីវ
- របៀបធ្វើ
- យកម្សៅមី មកលាយនឹងគ្រឿងផ្សំសម្រាប់ធ្វើម្សៅ លាយជាមួយម្សៅនំដុត ម្សៅឡើង ស្ករស អំបិល ប្រេងឆា ទឹកដោះគោ និង ទឹក។ លាយម្សៅ រួចប្រចាច់ឲ្យសប់។ យកក្រណាត់សើមគ្របទុក ១ ម៉ោង។ ការគ្របនេះដើម្បីឲ្យម្សៅ និងមេម្សៅវាឡើងល្អ។ ពេលម្សៅឡើងល្អ វាមានពពុះដូចពងបែកលើផ្នែកខាងលើម្សៅ នេះបញ្ជាក់ថាម្សៅគឺអាចយកមករុំបានហើយ។
- ត្រាំផ្សិតស្លឹកត្រចៀកកណ្តុរ ១០ នាទី រហូតដល់ផ្សិតរីក
- ហាន់ ឫ ឈូសការ៉ុត បិះគក់ និងហាន់ផ្សិតកំប៉ុង និង ផ្សិតស្លឹកត្រចៀកកណ្តុរឲ្យម៉ត់
- ចិញ្ច្រាំសាច់ជ្រូកឲ្យម៉ត់
- យកសាច់ជ្រូកចិញ្ច្រាំ មកលាយជាមួយបន្លែដែលចិញ្រ្ចាំរួច រួចលាយជាមួយគ្រឿងក្រៅឲ្យល្មមតាមរសជាតិចូលចិត្ត
- ស្ងោរពងទា ៦ គ្រាប់ ដើម្បីដាក់លាយជាមួយស្នូល នំប៉ាវ
- ពេលម្សៅនំប៉ាវទុក ១ ម៉ោងក្រោយមក យកមកច្របាច់វា ២ នាទី ទៀតឲ្យវាហាប់ល្អ
- លុញម្សៅជារាងទ្រវែង ហើយកាត់ជាពីរ រួចកាត់កំណាត់ម្សៅជាពីរៗ រហូតដល់វាតូចល្មម ប៉ុនកណ្តាប់ដៃ។
- យកម្សៅប៉ុនកណ្តាប់ដៃនោះមកលុញ កិនឲ្យវាសំប៉ែត។ អាចយកសម្រាប់កិន ឫ ដបស្រាមកកិនក៏បាន។ ពេលកិនដើម្បីកុំឲ្យជាប់ ត្រូវរោយម្សៅមីទទេលើកំរាល។
- យកស្នូលដែលលាយគ្រឿងរួចមកដាក់កណ្តាល រួចកាត់ពងទា ១ កំណាត់ដាក់ជាមួយ។ រូចរុំម្សៅជារាងជាយៗ រួចវេញចុងម្សៅ ដើម្បីបិតវាឲ្យជិត។ កាត់ក្រដាស់ទ្រនាប់នំប៉ាវរាងការេប៉ុនបាតដៃទ្រាប់។ រុំម្សៅនំរហូតអស់។
- យកម្សៅមកចំអិន ក្នុងឡាំងសឹុង រយៈពេល ១ ម៉ោងជាការស្រេច៕
0 comments:
Post a Comment