Monday, July 10, 2017

របៀបធ្វើ នំអន្សមខ្នុរ


  • គ្រឿងផ្សំ
    • អង្ករដំណើប ១​ គីឡូត្រាំទឹក ១ សន្ទុះលាងស្រង់ទុក
    • សាច់ខ្នុរហែកជាចំរៀកតូច ១ ចាន
    • ខ្ទិះដូង ៤០០ ​មីលីលីត្រ
    • សាច់ដូងកោស ១ ចាន
    • អំបិល កន្លះស្លាបព្រាកាហ្វេ
    • ស្ករស ១៥០ ក្រាម
    • ស្លឹកចេក ១ ដុំហែកតូចៗល្មម
  • វិធីធ្វើ
    • មុខដំបូងយកឆ្នាំងដាក់លើភ្លើង បន្ទាប់មកចាក់ខ្ទិះដូងចូលកូរវាមួយភ្លេតសិន
    • យកសាច់ដូងកោស, អំបិល និងស្ករសដាក់ចូលកូរឲ្យរលាយស្ករប្រហែលជា ៥ នាទី
    • បន្ទាប់ពីរលាយស្ករដាក់សាច់ខ្នុរចូលមុនឆាបន្តិចសិន ទើបដាក់អង្ករចូលឆាច្របល់ចូលគ្នាទាំងអស់
    • បន្តឆារហូតទាល់តែឡើងស្ងួតហើយស្អិតប្រហែលជា ១០ នាទីដួសវាទុកឲ្យត្រជាក់សិន
    • បន្ទាប់ពីត្រជាក់ហើយចាប់ផ្តើមវេចនំ យកស្លឹកចេកដួសវាដាក់ ៣ ស្លាបព្រាបាយមូរខ្ចប់ ជារាងវែងកាច់បត់ក្បាល់ទាំងសងខាង
    • ពេលដែលវេចរួចយកវាទៅដាក់ចំហុយប្រហែលជា ៣០ ទៅ ៤០ នាទីឆ្អិនបានញុំាហើយ៕

0 comments:

Post a Comment