- គ្រឿងផ្សំ
- ដំឡូងបារាំង ២ ដុំ
- ស៊ុត ៤ គ្រាប់ (យកពណ៌លឿង)
- ម្សៅអង្ករ កន្លះចាន
- កំទេចនំប័ុង ១ ចាន
- អំបិល បន្តិច
- ប៊ឺរ២ ស្លាបព្រាបាយ
- ម្រេច បន្តិច
- ប្រេងឆា ១ ចាន (បំពង)
- វិធីធ្វើ
- ដំបូងយកដំឡូងដាក់ស្ងោរប្រហែលជា ៣០ នាទី បន្ទាប់មកយកវាលាងទឹកទុកឲ្យត្រជាក់
- បន្ទាប់ពីត្រជាក់បកសំបកចេញ ដាក់ចូលទៅក្នុងចានរួចហើយដាក់ ប៊ឺរ, អំបិល និង ម្រេច រូចវាយវាឲ្យបែក
- យកស៊ុត ២ គ្រាប់គោះដាក់ចាន (យកតែពណ៌លឿង) ចូលកូរវាចូលគ្នាទាំងអស់ឲ្យសព្វរួចគ្របគំរបយកដាក់ចូលក្នុងទូរទឹកកកទុកប្រហែល ២ ម៉ោង
- បន្ទាប់ពីយកចេញពីទូរទឹកកកត្រូវយកវាមកធ្វើជាដុំមូលតូចល្មម (១ស្លាបព្រាបាយ) ឫ តាមដែលចង់បាន
- ពេលដែលធ្វើបានហើយយកវាមកប្រឡាក់ជាមួយម្សៅ ស៊ុត ( ២គ្រាប់គោះដាក់ចានលាយអំបិលបន្តិច) និង កំទេចនំប័ុងរួចយកទៅដាក់បំពងឲ្យឆ្អិនឡើងក្រហមជាការស្រេច៕
0 comments:
Post a Comment