Saturday, July 8, 2017

ពិតជាគួរអោយតក់ស្លត់ខ្លាំងមែនទែន ពេលដែលបានឃើញសត្វចម្លែកយ៉ាងធំ

កាល​ពី​ពេល​ថ្មីៗ​នេះ សាកសព​សត្វ​សមុទ្រ​ចម្លែក​ដ៏​ធំ​សម្បើម មិន​ត្រូវ​បាន​គេ​ស្គាល់​មួយ​ក្បាល បាន​អណ្ដែត​នៅ​លើ​ផ្ទៃ​ទឹក នៅ​កោះ​មួយ ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។
លោក Asrul Tuanakota ដែល​ជា​អ្នក​រក​ឃើញ​សាកសព​ដ៏​ចម្លែក ប្រវែង​១៥​ម៉ែត្រ នៅ​លើ​ឆ្នេរ Hulung Beach នៃ​កោះ Seram Island ជឿជាក់​ថា សាកសព​នោះ​ប្រហែល​ជា​ធ្លាក់​ចេញ​ពី​លើ​ទូក ឬ កប៉ាល់​ដឹក​ជញ្ជូន។
បើ​យោងតាម​ក្រុម​អ្នក​ស៊ើបអង្កេត បាន​រក​ឃើញ​ថា សត្វ​ចម្លែក​នោះ​បាន​ងាប់​យ៉ាង​ហោច​ណាស់​ក៏ ៣​ថ្ងៃ​ដែរ មុន​ពេល​វា​អណ្ដែត​មក​ដល់​ច្រាំង ហើយ​ឈាម​របស់​វា បាន​ធ្វើ​ឲ្យ​ទឹក​ក្បែរ​សាកសព​ប្រែ​ពណ៌​ជា​ក្រហម។
កង​ម៉ារីន​របស់​ឥណ្ឌូនេស៊ី «Marine and Coastal Resources Management» បាន​ឲ្យ​ដឹង​ថា សាកសព​នោះទំនង​ជា សាកសព​ត្រី​បាឡែន (Humpback Whale) បើ​ទោះ​បី​ជា​អ្នក​ផ្សេង​ទៀត បាន​អះអាង​ថា វា​មើល​ទៅ​ដូច​ជា សត្វ​មឹក​យក្ស ច្រើន​ជាង​ក៏​ដោយ។ ទោះ​ជា​យ៉ាង​ណា មូលហេតុ​នៃ​ការ​ងាប់​របស់​វា នៅ​មិន​ទាន់​ត្រូវ​បាន​គេ​បញ្ជាក់​ឡើយ៕

0 comments:

Post a Comment