ពោតបារាំង រឺដៃនាង ត្រូវបានគេស្គាល់ថាគេប្រភេទបន្លែមួយដែលកំពុងតែពេញនិយមក្នុងការទទួលទាននៅស្ទើរតែគ្រប់មុខម្ហូប ទាំងពីស្ងោរ ឆា អាំងបានគ្រប់ប្រភេទ។ ប៉ុន្តែតើអ្នកដឹងទេថា ក្រៅពីរសជាតិដ៏ឆ្ងាញ់របស់វា ពោតបារាំងក៏មានគុណប្រយោជន៍ដ៌មហិមាទៅដល់អ្នកទទួលទានផងដែរ។
តាមការសិក្សារបានបង្ហាញថា បន្លែដែលមានប្រភពមកពីតំបន់ត្រូពិចនៃភាគខាងជើងទ្វីបអាស៊ីប្រភេទនេះ មានគុណសម្បត្តិស្ទើរតែទៅគ្រប់ផ្នែកក្នុងរាងកាយ ដោយសារតែក្នុងវាតែមួយមានផ្ទុកវីតាមីន និងសារធាតុចិញ្ចឹមរាប់សិបប្រភេទ។ ចង់ដឹងកាន់តែច្បាស់ អ្នកបន្តទៀត៖
១. វាមានសារធាតុសរសៃ Fiber ដែលមានប្រយោជន៍ដល់ការរំលាយអាហារ ។
២. ទប់ស្កាត់ជំងឺទឹកនោមផ្អែម ដោយការផឹកទឹករបស់វា។
វិធីធ្វើទឹកពោតបារាំងនេះគឺងាយស្រួលបំផុតដោយអ្នកគ្រាន់តែយកពោតបារាំងមកកាត់ក្បាល និងកន្ទុយដោយកុំលាងជាតិរំអិលរបស់វា។ បន្ទាប់មក មកយកវាទៅដាក់ត្រាំទឹករយះពេលមួយយប់ ហើយអ្នកអាចទទួលទានទឹកនោះនាពេលព្រឹកវិញ។ វាកាត់បន្ថយការស្រូបយកជាតិស្ករ និងការផលិតសារធាតុគ្លុយកូសនៅក្នុងឈាម។
៣. វាមានផ្ទុកវីតាមីន K ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភាពរឹងមាំនៃឆ្អឹងក្នុងរាងកាយ។
៤. មានសមត្ថភាពបង្ការ និងកាត់បន្ថយអត្រានៃការកើតឡើងនៃជម្ងឺហើត
៥. ការពារការទល់លាមក ដោយសារពោតបារាំងមានផ្ទុកជាតិទឹកគ្រប់គ្រាន់ក្នុងការសម្រួលដល់ការបន្ទោរបង់
៦. ការពារមហារីកពោះវៀន
៧. ការពារការធាត់លើសកម្រិត ដោយសារវាមានផ្ទុកសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងមិនមានកាឡូរីខ្ពស់។
៨. វាអាចគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូលក្នុងឈាម ដែលកាត់បន្ថយការកើតឡើងនៃជំងឺបេះដូង។
៩. វាមានផ្ទុកវីតាមីន C ដែលមានគុណប្រយោជន៍យ៉ាងប្រសើរដល់ការថែរក្សាស្បែក ជួយមិនអោយស្បែកជ្រីវជ្រួញឆាប់ចាស់។
១០. ពោតបារាំងអាចយកមកប្រើជំនួសអោយថ្នាំបន្ទន់សក់ផងដែរ ដោយអ្នកគ្រាន់តែយកវាមកកាត់ហើយដាក់រម្ងាស់ក្នុងទឹកកំពុងដាំអោយពុះរយះពេល១០នាទី ទុកអោយត្រជាក់ រួចយកលាបនៅលើសក់ជាការស្រេច។
0 comments:
Post a Comment