Thursday, July 6, 2017

ប្រេងទាំង ៧ យ៉ាង ដែលអាចផ្លាស់ប្តូរភាពស្រស់ស្អាតរបស់អ្នកត្រឹមតែ ៧ ថ្ងៃ

ពេលនេះ យើងខ្ញុំនឹងធ្វើការណែនាំក្នុងការប្រើប្រាស់វិធីថែទាំសម្រស់របស់លោកអ្នកដោយស្អាតបែបធម្មជាតិបំផុត។ ដោយគ្រាន់ តែធ្វើការប្រើប្រាស់ ប្រេង៧ប្រភេទខុសៗគ្នាទៅតាមតួនាទីផ្សេងៗពីគ្នា។
១. Sesame oil ប្រេងល្ងរសម្រាប់សម្រស់ធ្មេញ

ប្រេងនេះផ្សំដោយ polyvitamin acids និងធាតុផ្សំផ្សេងៗទៀត។ ដោយគ្រាន់តែធ្វើការសំអាតមាត់របស់អ្នកដោយប្រេងនេះ អាចជួយ អោយធ្មេញអ្នកសជាងមុន ថែមទាំងជួយអោយអណ្តាត មាត់និងអញ្ចាញមានការលូតលាស់ល្អ។

២. Hibiscus oil ប្រេងផ្កាសម្រាប់ជំនួយសក់
វីតាមីន C ដែលមាននៅក្នុងប្រេងនេះអាចជួយសម្រាប់អ្នកដែលមានសក់ស្តើង។ វាជួួយបង្កើតខូឡាជេន collagen នៅក្នុងសក់ ខណៈពេលដែលអាស៊ីតអាមីណូធ្វើការចិញ្ចឹមនិងពង្រឹងឫសសក់។ វាក៏ជួយធ្វើអោយអស់ធូលីពីរន្ធសក់ និងជួយអោយដុសសក់ក្រាស់ជាងមុនកាន់តែច្រើន។
៣. Castor oil ប្រេងសម្រាប់ជំនួួរោមភ្នែក និងចិញ្ចើម
សារធាតុប្រេងនេះជួយរំលាយអាហារកោសិកាបានល្អ រីឯអាស៊ីត stearic និង linoleic រារាំងសំណើមមិនអោយស្ងួត និងជួយការពារ រោមតូចៗពីភាពស្ងួតនិងការប៉ះពាល់ពីកំដៅថ្ងៃ។ ពេលដែលយកវាលាបទៅនឹងរោមភ្នែកនិងចិញ្ចើម វាធ្វើអោយរោមដុសក្រាស់និងស្អាតជាងមុន។
៤. Flaxseed oil ប្រេងសម្រាប់បន្សាបជាតិពុល
វាប្រៀបដូចជាថ្នាំមួយប្រភេទផងដែរ។ ការរួមបញ្ចូលគ្នានៃអាស៊ីតខ្លាញ់ វីតាមីន និងប៉ូតាស្យូម ធ្វើអោយវាក្លាយជាវត្ថុចាំបាច់សម្រាប់អ្នកធាត់។ វាជួយរាងកាយរបស់អ្នកបន្សាបដំណើរនៃការរំលាយអាហារដោយប្រុងប្រយ័ត្ន ក្រោយពេលប្រើប្រាស់វាអោយបានទៀងទាត់រយៈពេល៧ថ្ងៃ។ ដើម្បីទទួលបានលទ្ធផលល្អ ប្រើប្រាស់ជាផ្នែកមួយនៃរបបអាហាររបស់អ្នក។ ់
៥. Tea tree oil ប្រេងដើមតែសម្រាប់មុខមានមុន
ប្រេងដើមតែមានសារធាតុប្រឆាំងទៅនឹងការរលាក បាក់តេរីផ្សិត និងប្រឆាំងវីរុសផ្សេងៗទៀត។ ជាទូទៅគេប្រើដើម្បីព្យាបាលមុខមុន ប្រើសម្រាប់ថែទាំស្បែកដែលមានជាតិប្រេងឫមានស្បែកមានបញ្ហាផ្សេងៗ។
៦. Olive oil ប្រេងអូលីវសម្រាប់អោយជើងទន់រលោង
ការទទួលទានដោយប្រេងអូលីវជួយកាត់បន្ថយជាតិខ្លាញ់ ជំនួយដល់ក្រពះថ្លើម ថែមទាំងកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលផងដែរ។ វាជំ នួយខ្លាំងដល់ស្បែក ក្រចក និងសក់ ដែលអ្នកអាចប្រើជាមួយផលិតផលថែរក្សាសម្រស់ផ្សេងៗទៀត។ ក៏ដូចជាការប្រើលាបអប់ទៅ លើប្រអប់ជើងទុកចោលមួយយប់ ធ្វើអោយស្បែកជើងឫកែងជើង មានសំណើមនិងទន់រលោងជាងមុន។
៧. Almond oil ប្រេងអាល់ម៉ុនសម្រាប់ជំនួយក្រចក
ប្រេងអាល់ម៉ុនប្រើប្រាស់ជាប្រចាំដើម្បីចិញ្ចឹមនិងបង្កើតកោសិកាស្បែកឡើងវិញ។ វាក៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺផ្សិតផងដែរ។ វាមានប្រយោជន៍សម្រាប់បណ្តុះក្រចក និងធ្វើអោយរឹងមាំ។
សំគាល់៖ ដើម្បីទទួលបានប្រសិទ្ធភាពល្អ ប្រើរយៈពេលចាប់ពី៧ថ្ងៃទៅ។ ប្រេងទាំងនោះអាចប្រើជាម៉ាស់ ប្រើជាគ្រីមលាបប្រចាំថ្ងៃ ប្រេងសម្រាប់បន្ទន់សក់ ហើយប្រេងខ្លះអាចយកមកប្រើសម្រាប់សម្អិនម្ហូបញាំុំផងដែរ។ ប៉ុន្តែមុននឹងប្រើប្រាស់គួរតែអានការណែនាំអោយបានលម្អិត ឫពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ពត័មានផ្សេងៗ៕

0 comments:

Post a Comment