Thursday, July 6, 2017

តិចនិច ៥យ៉ាង ងាយៗ ធ្វើឲ្យមានភាពក្មេងជាងវ័យ



ទោះជាមនុស្សយើងគ្រប់ៗគ្នា ត្រូវតែចម្រើនវ័យពីមួយថ្ងៃទៅមួយថ្ងៃ មិនឈប់ឈរក៏ដោយ ក៏យើងមិនអាចបណ្តែតបណ្តោយឲ្យធម្មជាតិមកទាញយកនូ​វសម្រស់ ភាពស្រស់ស្អាតរបស់យើងបានរហូតនោះដែរ។
មានវិធីសាស្រ្តច្រើន ដែលអាចទប់ស្កាត់នូវភាពចាស់របស់មនុស្សបាន រាប់ទាំងវិធីវេជ្ជសាស្រ្ត ប្រើដងកាំបិត ថ្នាំ ឬផលិតផលថែរក្សាសម្ផស់ ក៏ដូចជា វិធីសាស្រ្តធម្មជាតិផ្សេងៗ ប៉ុន្តែយើងនឹងលើកយកនូវវិធីសាស្រ្តងាយៗ ៥យ៉ាង ដែលអ្នកទាំងអស់គ្នាអាចនឹងមិនចាប់អារម្មណ៏ ដែលអាចជួយបង្កើនភាពស្រស់ស្អាតបានមួយកម្រិតធំផងដែរ។
១. ពណ៌សក់
ការលាប ឬប្តូរពណ៌សក់ ទៅតាមទម្រង់ផ្សេងៗដែលស័ក្តសមទៅនឹងទម្រង់មុខ ទម្រងភ្នែក និងសម្បុររបស់អ្នកផងដែរ ប៉ុន្តែអ្នកត្រូវធានាថាការប្តូរពណ៌របស់អ្នកស័ក្តសមទៅនឹងសង្គមជុំវិញផងដែរ។
២. ផ្លែទំពាំងបាយជូរ
ដោយសារវ័យកាន់តែចាស់ ធ្វើឲ្យស្បែករបស់មនុស្សកាន់តែបាត់បង់នូវសំណើម ដែលងាយស្រួលបង្ហាញនូវភាពជ្រីវជ្រួញនៅលើស្បែក ដូចនេះវិធីមួយដែលអាចជួយបាននោះគឺការទទួលទានផ្លែទំពាំងបាយជូ ដែលមានជាតិ Sorbitol មានសារៈសំខាន់ក្នុងការផ្តល់សារធាតុសំខាន់ៗដល់រាងកាយ ក្នុងការរក្សានូវជាតិសំណើម ក៏ដូចជាកាត់បន្ថយនូវសញ្ញានៃការកើនអាយុចាស់។
៣. ប្រើប្រាស់នូវ Concealer
Concealer មានសារៈសំខាន់ណាស់នៅពេលដែលយើងចង់បិទបាំងនូវស្នាមផ្សេងៗ ជាពិសេសស្នាមរង្វង់ខ្មៅនៅក្រោមភ្នែកជាដើម។ ប៉ុន្តែប្រហែលជាអ្នកមិនដឹងថា តាមពិតទៅ អ្នកអាចប្រើ Concealer សម្រាប់ធ្វើឲ្យស្បែកមុខភ្លឺផងដែរ។ ចង់ដឹងសាកល្បងប្រើទាំងអស់គ្នា។
៤. លាងមុខជាប្រចាំ និងធ្វើឲ្យស្បែកមុខមានសំណើមជានិច្ច
ពេលវេលាសំខាន់ដែលយើងគួរលាងមុខ គឺពេលព្រឹក និងពេលយប់ ដើម្បីលាងចេញនូវជាតិពុលនានា ដែលមានលើផ្ទៃមុខ ដូចជាធូលី ស្បែកដែលងាប់ ប៉ុន្តែត្រូវចៀសវាងដាច់ខាតមិនត្រូវប្រើនូវសាប៊ូធម្មតានោះទេ ដោយវាអាចធ្វើឲ្យស្បែកមុខមានភាពស្ងួតខ្លាំង។ អ្នកក៏អាចប្រើប្រាស់ផងដែរ នូវប៉ុងលាងមុខដែលទន់សម្រាប់ប្រើប្រាស់នូវ Moisturizer នៅពេលដែលក្រោយប្រើប្រាស់នូវផលិតផលលាងមុខរួចរាល់ហើយផងដែរ។
៥. ញ៉ាំនូវជាតិបៃតង និងក្រហមឲ្យបានច្រើន

វិធីមួយទៀតដែលងាយស្រួលគឺតាមរយៈការញ៉ាំអាហារប្រចាំថ្ងៃរបស់យើងនេះហើយ។ បន្លែដែលមានសារជាតិបៃតង និងក្រហមច្រើនដូចជា ប៉េងប៉ោះ ស្ពៃក្តោប ស្ពៃរួញ មានផ្ទុកនូវសារធាតុបំប៉ន ដូចជា វីតាមីនK ដែលរាងកាយយើងត្រូវការដើម្បីធ្វើឲ្យស្បែកមានជីវជាតិ និងចៀសវាងនូវបញ្ហាសុខភាពផ្សេងៗជាច្រើន៕

0 comments:

Post a Comment