ការទទួលទានតែក្ដៅៗ ជាទំលាប់ដែលមានតាំងពីយូរយានណាស់មកហើយដែលចាស់បុរាណតែងតែទទួលទានដើម្បីសំរួលសសៃឈាមរបស់ពួកគាត់ ប៉ុន្តែមានគុណប្រយោជន៏ច្រើនផ្សេងទៀតដែលអ្នកគួរតែអំពីការទទួលទានទឹកតែ៖
១. ទឹកតែអាចជំនួយបេះដូងអ្នកឲ្យដើរបានល្អ
ការទទួលទានទឹកតែវាមិនត្រឹមតែជួយអ្នកឲ្យមានអារម្មណ៍របស់អ្នកល្អនោះទេ តែថែមទាំងជួយសម្រួលចលនាបេះដូងរបស់អ្នកឲ្យដើរបានល្អថែមទៀតផង។ ក្នុងរបាយការណ៍ស្រាវជ្រាវឆ្នាំ ២០០៩ ដែលបានរកឃើញដោយ Arab L. et al. បានឲ្យដឹងថាអ្នកដែលទទួលទានទឹកតែ ៣ ពែងក្នុងមួយថ្ងៃ គឺមានការថយចុះនៃហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ជាងអ្នកដែលទទួលទានទឹកតែ ១ពែងក្នុងមួយថ្ងៃ។
២. ជាតិរបស់ទឹកតែអាចការពារជំងឺមហារីកបាន
មានការស្រាវជ្រាវជាច្រើនបានលើកឡើងថាសារជាតិ ប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកតែអាចជួយការពារជំងឺមហារីកដែរសាហាវៗមួយចំនួន។ ហើយនៅក្នុងការស្រាវជ្រាវនេះក៏បានលើកឡើងផងដែលថា ចំនួនស្រី្តដែលទទួលទានតែក្ដៅ ជារៀងរាល់ថ្ងៃមានឱកាសតិចក្នុងការមានជម្ងឺមហារីកក្រពេញអូវ៉ែ។
៣. ទឹកតែក្ដៅអ៊ុនៗដែលអ្នកទទួលទានអាចបន្ធូរភាពតានតឹងរបស់អ្នកបាន
ប្រសិនបើត្រឡប់មកពីធ្វើការងារអ្នក អស់កំលាំង នើយហត់ និងចង់បន្ធូរភាពតានតឹងរបស់ខ្លួន តែក្ដៅជាជំរើសដ៏ល្អបំផុតដែលត្រូវបានគេរកឃើញថាអាចជួយអ្នកសម្រួលភាពធុញធប់ តប់ប្រម៉ល់ដែលមាននៅក្នុងខ្លួនបានយ៉ាងមានប្រសិទ្ធិភាព។
៤. សារជាតិរបស់តែអាចជំនួយឲ្យប្រដាប់រំលាយអាហាររបស់អ្នកដំណើរការល្អជាងមុន
មិនត្រឹមតែវាអាចបន្ធូរភាពតានតឹងនោះទេតែ សារជាតិរបស់តែក៏អាចជំនួយឲ្យប្រដាប់រំលាយអាហាររបស់អ្នក ដំណើរការបានល្អជាងមុនផង។
៥. សារជាតិរបស់តែអាចបង្កើនថាមពលរបស់អ្នកឲ្យស្វាហាប់ជាងមុន
មិនដូជាភេសជ្ជៈដទៃទៀតឡើយដែលមានជាតិកាហ្វេអ៊ីនខ្ពស់ ប៉ុន្តែបរិមាណតិចតួចនៃជាតិកាហ្វេអ៊ីនដែលរកឃើញនៅក្នុងតែ អាចជួយបង្កើនភាពស្វាហាប់របស់អ្នកសមល្មមក្នុងការប្រកបការងារពេញមួយថ្ងៃដែរនឹងមិនប៉ះពាល់ដល់សុខភាពអ្នកឡើយ មិនតែប៉ុណ្ណោះវាក៏អាចជួយដ៏ប្រព័ន្ធផ្លូវដង្ហើមក៏ដូចជាបេះដូង និងតម្រងនោមផងដែរ៕
0 comments:
Post a Comment