Thursday, July 6, 2017

គុណប្រយោជន៍ពិសេស ៦ យ៉ាង របស់ទឹកឃ្មុំ ដល់សុខភាពសម្រស់របស់អ្នក


ដូចដែរបានដឹងហើយថា ទឹកឃ្មុំត្រូវបានគេហៅថាជាឱសថព្យាបាលដ៏ពូកែទៅលើជំងឺគ្រប់មុខ ហើយត្រូវបានគេនិយមប្រើប្រាស់ឱសថនេះតាំងពីយូរលង់ណាស់មកហើយ។ តែមានរឿងខ្លះដែលអ្នកនឹងស្មានមិនដល់ថាទឹកឃ្មុំក៏អាចយកមកប្រើប្រាស់ដើម្បីជំនួយសម្រស់របស់អ្នកផងដែរ ហើយថ្ងៃនេះ យើងខ្ញុំ នឹងលើកយកវិធីថែរក្សាសម្រស់ថ្មីៗដែលអ្នកមិនធ្លាប់ដឹងពីទឹកឃ្មុំ៖
១. ទឹកឃ្មុំគឺជាឱសថព្យាបាលមុនដ៏មានប្រសិទ្ធភាព
ទឹកឃ្មុំត្រូវបានគេស្គាល់ថាជាឱសថដ៏មានប្រសិទ្ធភាពមួយដែលជួយព្យាបាលមុខមុន ឱ្យជាសះស្បើយ និងជៀសវាងការរីករាលដាលនៃមេរោគទៀតផង។ អ្វីដែលអ្នកត្រូវធ្វើនោះគឺត្រូវលាងសំអាតមុខរបស់អ្នកឲ្យស្អាត ហើយយកសំឡីច្រលក់ចូលទៅក្នុងទឹកឃ្មុំហើយលាបវានៅកន្លែងដែលមានមុន ហើយទុកវាចោល ២០-៣០នាទី បន្ទាប់មកលាងសំអាតជាមួយទឹកក្តៅឧណ្ណៗជាការស្រាច។
២. ជាម៉ាស់បិទមុខធម្មជាតិដែលល្អបំផុត
វិធីសាស្រ្ដដ៏សាមញ្ញដែលគ្រាន់តែចំណាយពេលត្រឹមតែ ៥នាទីប៉ុណ្ណោះ ដោយគ្រាន់តែយកទឹកឃ្មុំ មកលាបលើស្បែកមុខ ហើយទុកវាចោលមួយនាទី ហើយលាងសំអាតវាជាមួយទឹកក្តៅ នោះអ្នកនឹងទទួលបាននូវស្បែកមុខយ៉ាងទុនរលោងជាក់ជាមិនខាន។ សម្រាប់លទ្ធផលល្អបំផុតអ្នកគួរតែធ្វើវិធីនេះរៀងរាល់ពីរដងក្នុងមួយថ្ងៃ (ព្រឹកនិងយប់)។
៣. ជាប្រភពផ្ដល់សំណើមដ៏អស្ចារ្យ
ដោយសារទឹកឃ្មុំត្រូវបានយកមកពីផ្កាគ្រប់ប្រភេទ ហើយវាមិនត្រឹមតែជាឱសថព្យាបាលនោះទេ វាថែមទាំងអាចធ្វើឲ្យស្បែករបស់អ្នកទន់ល្មើយ និងមានសំណើមផងដែរ ដោយអ្នកគ្រាន់តែលាយមួយស្លាបព្រានៃទឹកឃ្មុំជាមួយ និងប្រេងអូលីវមួយស្លាបព្រា និងទឹកក្រូចឆ្មាមួយស្លាបព្រាទៀតដើម្បីរឹតបន្តឹងស្បែកមុខ បន្ទាប់ពីលាយគ្រឿងផ្សំជាមួយគ្នារួច យកវាមកលាបលើស្បែកមុខ ហើយទុកវាចោលមួយនាទី ហើយលាងសំអាតវា ជាមួយទឹកក្តៅឧណ្ណៗ អ្នកនឹងឃើញថាស្បែកមុខរបស់អ្នកនឹងភ្លឺរលោង ហើយមានសុខភាពល្អទៀតផង។
៤. ជាថ្នាំព្យាបាលប្រឆាំងនឹងភាពចាស់ជាងវ័យ
ទឹកឃ្មុំពោរពេញទៅដោយ អង់ទីអុកស៊ីដង់ ដែលមានប្រយោជន៍សំរាប់ការព្យាបាលភាពចាស់ជាងវ័យ ដើម្បីបំបាត់ស្នាមជ្រួញ អ្នកអាចយកទឹកឃ្មុំលាបលើស្បែកមុខ ឬកន្លែងស្នាមជ្រួញផ្សេងៗ ទុកពីរបីនាទីហើយបន្ទាប់មកលាងចេញ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចបញ្ចូលទឹកឃ្មុំក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នកដើម្បីវាកាន់តែមានប្រសិទ្ធភាព។
៥. អស់កង្វល់ជាមួយនិងរង្វង់ភ្នែកខ្មៅ
គ្មាននរណាម្នាក់ចូលចិត្តរង្វង់ភ្នែកខ្មៅនៅក្រោមភ្នែកនោះទេ ព្រោះវាហាក់ដូចជាធ្វើឲ្យគេមើលទៅមិនបានគេងគ្រប់គ្រាន់ ហើយអាប់អោន់សម្រស់ខ្លាំងទៀតផង។ តែអ្នកនឹងឈប់ព្រួយបារម្ភជាមួយនិងរង្វង់ភ្នែកខ្មៅទៀតហើយ ដោយគ្រាន់តែលាបទឹកឃ្មុំនៅកន្លែងរង្វង់ខ្មៅក្រោមភ្នែក និងទុកចោល២០នាទី ហើយលាងជម្រះ ធ្វើបែបនេះពីរដងក្នុងមួយសប្តាហ៍អ្នកនឹងឃើញពីលទ្ធផលរបស់វា។
៦. ជំនួយឲ្យគេងលក់ស្រួល
ទឹកឃ្មុំត្រូវបានគេស្គាល់ថាអាចសំរួលឱ្យរាងកាយរបស់អ្នកស្ងប់ និងធ្វើឱ្យគេងលក់ស្រួល ដោយសារតែជាតិមេអ៊ីនទីនដែលមាននៅក្នុងទឹកឃ្មុំ។ វិធីធ្វើ គឺគ្រាន់តែផឹកទឹកដោះគោក្តៅៗកន្លះកែវជាមួយ ជាមួយនិង ២ស្លាបព្រាបាយនៃទឹកឃ្មុំ ធ្វើបែបនេះ ៣ដងក្នុងមួយសប្តាហ៍។ ការធ្វើបែបនេះនឹងជួយសំរួលការគេងរបស់អ្នកបានច្រើន ហើយក៏អាចកាត់បន្ថយភាពស្ត្រេសផងដែរ។

0 comments:

Post a Comment