Friday, June 30, 2017

របៀបធ្វើ សម្លម្ជូរត្រីឆ្អើ


  • គ្រឿងផ្សំ
    • ត្រីឆ្អើ ឫ ត្រីងៀតអាំង ៣ ខាំ
    • ប៉េងប៉ោះ ៥ ផ្លែតូចៗ
    • រំដេង ហាន់ស្តើងៗ ៦ ទៅ ៧ ចំនិត
    • គល់ស្លឹកគ្រៃ ២ ទៅ ៣ គល់ (ហាន់ប្រឆិតៗ)
    • ស្លឹកក្រូចសើច ៦ ទៅ ៧ សន្លឹក
    • ទឹកត្រី ៣ ស្លាបព្រាបាយ
    • ម្ទេសក្រៀម ១០ ផ្លែ
    • ខ្ទឹមក្រហម ៥ ដុំ ពុះជាពីរ
    • ទឹកអំពិលទុំ ២ ស្លាបព្រាបាយ
    • ម្រេះព្រៅ
    • ទឹក ១ លីត្រ
  • របៀបធ្វើ
    • ដាំទឹកឲ្យពុះ ដាក់ខ្ទឹមក្រហមរំដេង ស្លឹកក្រូច គល់ស្លឹកគ្រៃ រួចដាក់ទឹកត្រី ទឹកអំពិលទុំ និងប៉េងប៉ោះចូលដាំឲ្យពុះប្រហែល ២ នាទី។
    • ពេលទឹកកំពង់ពុះ ហែកត្រីដាក់ (ហែកជាដំៗ) រួចដាក់ស្លឹកម្រេះព្រៅ និងម្ទេសចូលជាការស្រេច៕

0 comments:

Post a Comment