Friday, June 30, 2017

របៀបធ្វើ សម្លម្ជូរពងត្រី


  • គ្រឿងផ្សំ
    • ពងត្រី
    • កូនត្រី ឫ ត្រីរ៉ស់
    • ត្រកួន ឫ ព្រលឹត
    • ម្អម
    • ខ្ទឹមស
    • ម្ទេស
    • ម្ជូរអំពិលទុំ
    • ប្រហុក
    • អំបិល
    • ស្ករស
    • ម្សៅស៊ុប់
  • វិធីធ្វើ
    • មុនដំបូងដាក់ដាំទឹកឲ្យពុះទើបបង់ខ្ទឹមចិញ្ច្រាំ កូនត្រី និងពងត្រីចូលដំណាលគ្នា ។​ នៅពេលដែលសម្លពុះម្តងទៀត ហើយសាច់ត្រីឆ្អិនល្អនោះ សឹមជ្រំម្ជូរអំពិលទុំ និងប្រហុកតិច ឫ ច្រើនតាមចំណូលចិត្ត។
    • បន្ទាប់មកទៀតត្រូវបន្ថែមគ្រឿងផ្សំរសជាតិមាន អំបិល ស្ករស និង ម្សៅស៊ុប រួចភ្លក្សសាប ឫ ប្រៃតាមការគួរ។ នៅពេលដែលរសជាតិសម្លឆ្ងាញ់ល្មហើយ សឹមបង់ត្រកួន ឫ ព្រលឹតចូលរួចទុកមួយរំពុះទៀត។
    • ចុងក្រោយត្រូវបង់ម្អម និងម្ទេសរួចបិទភ្លើងបង្ក្រាន៕

0 comments:

Post a Comment