- គ្រឿងផ្សំ
- មឹក
- បង្គា
- ត្រីឆ្ពង់ក្រហម
- គ្រំចំពុះទា
- ម្ទេស
- ជីវ៉ាន់ស៊ុយ
- ស្លឹកក្រូចសើច
- ក្រូចឆ្មារ
- ប្រេងឆា
- គល់ស្លឹកគ្រៃ
- ទឹកត្រី
- ខ្ទឹមក្រហម
- វិធីធ្វើ
- ត្រីមឹក ហាន់ជាចំណិត ១ ស្លាបព្រាបាយ, បង្គាបកសំបក ១ ពែង, គ្រំចំពុះទា ទាំងសំបក ១០, ត្រីឆ្ពង់ក្រហម ហាន់ជាចំណិត ១ ពែង, គល់ស្លឹកគ្រៃ ៤ ដើម, ស្លឹកក្រូចសើច ៧ ទៅ ៨ សន្លឹក, ក្រូចឆ្មារ ២ ទៅ ៣ ផ្លែ, ទឹកត្រី ៣ ទៅ ៤ ស្លាបព្រាបាយ, ខ្ទឹមក្រហមដុត ៥ ទៅ ៦ មើម, ខ្ទឹមសដុត ៣ ទៅ ៤ មើម, ម្ទេសក្រៀមគ្រាប់ធំ ៨ ផ្លែ, ម្ទេសដៃនាងទុំ ២ គ្រាប់, ប្រេងឆា ឫ ខ្លាញ់ ២ ស្លាបព្រាបាយ, ជីវ៉ាន់ស៊ុយ ២ ទៅ ៣ ដើម, ទឹកស៊ុបត្រី ១ ពែង, ប៊ីចេងបន្តិច។
- យកខ្ទះដាក់ខ្លាញ់ដុតភ្លើងឲ្យខ្លាញ់ក្តៅ ដាក់ត្រីចៀនឲ្យឆ្អិនលឿង ពេលឆ្អិនល្អហើយ ដួសឡើងទុកមួយឡែក។
- ដួសខ្លាញ់ចេញឲ្យសល់បន្តិចបន្តួច ដាច់ត្រីមឹក បង្គា និង គ្រំចំពុះទា ចៀនជាមួយខ្លាញ់ ពេលឆ្អិន ដួសឡើងជាការស្រេច។
- លាងស្លឹកក្រូចសើច ហែកទុក, ស្លឹកគ្រៃហាន់ជាកំណាត់ពុះពាក់កណ្តាល ទុកដោយឡែក។ យកម្ទេសក្រៀម ដោតចង្កាក់អាំងឲ្យក្រៀម ជាមួយខ្ទឹមក្រហម និងខ្ទឹមស រួចបុកម្ទេស ខ្ទឹម ស ឲ្យម៉ដ្ឋ។
- ដួសខ្លាញ់ ឫ ប្រេងឆា ដាក់ខ្ទះប្រហែស ២ ទៅ ៣ ស្លាបព្រា ពេលខ្លាញ់ក្តៅ ដួសម្ទេសដែលបុកស្រាប់ ដាក់ក្នុងខ្ទះ ជាមួយនឹងទឹកស៊ុបត្រី ១ វែក ដាក់ស្លឹកក្រូចសើច ស្លឹកគ្រៃ ឆាឲ្យក្លិនឈ្ងុយបន្តិច ថែមទឹកត្រី ក្រូចឆ្មា ប៊ីចេង ភ្លក្សមើលតាមចូលចិត្ត។
- ដាក់ត្រីចៀន និង បង្គា ត្រីមឹក គ្រំចំពុះទា ដែលឆាទុក មកឆាត្រឡប់ឲ្យចូលគ្នា បើស្ងួតពេក អាចថែមទឹកស៊ុបត្រីបានទៀត ល្មមតែមានទឹកខាប់ល្មម។
- ដួសដាក់ចាន បង់ជីវ៉ាន់ស៊ុយ ម្ទេសទុំហាន់ យកតែសាច់សំបក ពិសារជាមួយបាយ ឬ ធ្វើជាម្ហូបក្លែម៕
0 comments:
Post a Comment