Friday, June 30, 2017

របៀបធ្វើ ការីបីសាសន៍


  • គ្រឿងផ្សំ
    • កន្សោមពងមាន់
    • សាច់គោចំឡក
    • ដូងទុំកោស
    • អំបិល ស្ករស កាពិ ម្សៅការី
    • ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម
    • សណ្តែកដី និង ជីរវ៉ាន់ស៊ុយ។
  • វិធីធ្វើ
    • លាយគ្រឿងផ្សំ កាពិ ម្សៅការី ស្លឹកក្រូចសើច គល់ស្លឹកគ្រៃ រំដេង រមៀត ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម ទាំងអស់និងចូលគ្នាបុកក្នុងត្បាល់ ឫក៏ដាក់ក្នុងម៉ាស៊ីនក្រឡុករួចសឹមបន្ថែមសណ្តែកដី។ ទុកគ្រឿងដែលបុក ឬ ក្រឡុកឲ្យម៉ដ្ឋនេះមួយអន្លើសិន។
    • បន្ទាប់មក ត្រូវពូតដូងកោសយកខ្ទិះ ហើយទុកទឹកខ្លះសម្រាប់ប្រើចុងក្រោយ។
    • ចាក់ខ្ទិះដូងចូលក្នុងខ្ទះកំពុងដុតភ្លើងក្តៅ ទុករម្ងាស់រហូតដល់ឡើងប្រេង។
    • បន្ទាប់មកដាក់ម្ទេសក្រៀមហាន់ចូលរហូតដល់ឡើងពណ៌ក្រហម។
    • បង់គ្រឿងដែលបុករួចខាងលើរួចដាក់អំបិល ស្ករស និង ម្សៅស៊ុប ហើយបន្តរម្ងាស់ឲ្យខាប់រួចទុកមួយអន្លើសិន។
    • សាច់គោចំឡកត្រូវយកមកប្រឡាក់ជាមួយអំបិលបន្តិច ស្ករស និងម្សៅស៊ុប ហើយផ្អាប់ឲ្យចូលជាតិ រួចសឹមអាំងឲ្យឆ្អិន។
    • ដោយឡែកកន្សោមពងមាន់ត្រូវយកវាទៅចំហុយឲ្យឆ្អិន។
    • យកសាច់ចំឡកអាំង និងកន្សោមពងមាន់ ដែលឆ្អិនដាក់ចូលក្នុងទឹកការីខាប់មួយរំពុះ ហើយដួសដាក់ចានរោយជីរវ៉ាន់ស៊ុយនោះជាការស្រេច៕

0 comments:

Post a Comment