Friday, June 30, 2017

របៀបធ្វើ ម្ជូរសៀមរាប


  • គ្រឿងផ្សំ
    • សាច់មាន់
    • គ្រឿងក្នុងមាន់
    • ខ្ទិះដូង
    • ត្រកួន
    • ម្នាស់
    • ត្រប់វែង
    • ម្ទេសក្រៀម
    • ម្ទេសស្រស់
    • អំពិល
    • ប្រេងឆា
    • ស្ករស
    • ម្សៅស៊ុប
    • អំបិល
  • វិធីធ្វើ
    • ដំបូងយកម្ទេសក្រៀមមកចិញ្ច្រាំឲ្យម៉ដ្ឋ សាច់មាន់ និងគ្រឿងក្នុងត្រូវលាងទឹកឲ្យស្អាត ត្រកួនកាត់ជាកង់ៗ ម្នាស់ និង ត្រប់ហាន់ជាដុំតូចល្មម។
    • ចាក់ប្រេងចូលឆ្នាំងឲ្យក្តៅល្មមរួចឆាម្ទេសក្រៀម សាច់មាន់ និងគ្រឿងក្នុងឆាច្របល់ចូលគ្នា រួចចាក់ខ្ទិះដូង និងទឹកចូលឲ្យពុះទើបដាក់គ្រឿងផ្សំ ដូចជា ស្ករស អំបិល ម្សៅស៊ុប និង បង់អំពិល បន្តិចចូល ឲ្យពុះទើបចាក់បន្លែចូលហើយបង់ម្ទេសស្រស់ជាការស្រេច៕

0 comments:

Post a Comment