- គ្រឿងផ្សំ
- សាច់ខ្នុរ ១ ចានចិតជាចំណិត
- ខ្ទិះដូង ២០០ មីលីលីត្រ
- ស៊ុត ១០ គ្រាប់
- អំបិល ចុងស្លាបព្រាកាហ្វេ
- ស្ករស ១៥០ ក្រាម
- គ្រាប់ខ្នុរ កន្លះចាន យកសំបកចេញចិតស្តើងៗ
- ស្លឹកចេក កាច់បត់ ឫ ដាក់ក្នុងកូនចានក៏បាន
- ខ្ទិះដូង ៣០០ មីលីលីត្រ, ម្សៅអង្ករ កន្លះស្លាបព្រាកាហ្វេ, អំបិលបន្តិច, ស្ករស កន្លះស្លាបព្រាកាហ្វេ លាយចូលគ្នាទុកដាក់ពីលើ
- វិធីធ្វើ
- មុនដំបូងយកស៊ុតមកគោះដាក់ចូលក្នុងចានរួចវាយឲ្យបែក
- យកអំបិល, ស្ករស និងខ្ទិះដូងដាក់ចូលរួចហើយកូរវាឲ្យរលាយចូលគ្នាបានសព្វល្អ (ត្រូវចំណាយពេលយូរបន្តិចបើមិនមានម៉ាស៊ីន)។
- បន្ទាប់មកយកគ្រាប់ខ្នុរ និងសាច់ខ្នុរដាក់លាយកូរចូលជាមួយគ្នាដែរ។
- បន្ទាប់ពីលាយរួចរាល់ហើយយកវាដាក់ចូលក្នុងស្លឹកចេកដែលកាច់បត់រួច ឬក៏ក្នុងចានក៏បាន ប៉ុន្តែកុំឲ្យពេញដាក់តែកន្លះបានហើយ។
- បន្ទាប់ពីដាក់ក្នុងស្លឹកចេក ឬក៏កូនចានរួចហើយយកវាទៅដាក់ចំហុយ ៣ ទៅ ៤ នាទី។
- យកខ្ទិះដូងដែលលាយទុកមកដាក់ពីលើ ១ ស្លាបព្រាបាយ ម្តងមួយៗ រហូតទាល់តែអស់ បន្ទាប់មកទុក ៥នាទីទៀតឆ្អិនជាការស្រេច៕
0 comments:
Post a Comment