Friday, July 14, 2017

របៀបធ្វើ បង្អែមល្ពៅឆឹងខ្ទិះដូង


  • គ្រឿងផ្សំ
    • ល្ពៅ កន្លះគីឡូ កាត់ពុះជាចំណិតៗ កុំតូចពេក
    • ស្ករស ២៥០ ក្រាម
    • ទឹក ៥០០ ក្រាម
    • ខ្ទិះដូង ១០០ ក្រាម
    • អំបិល កន្លះស្លាបព្រាកាហ្វេ
    • ម្សៅអង្ករ កន្លះស្លាបព្រាបាយ
  • វិធីធ្វើ
    • មុនដំបូងយកល្ពៅមកដាក់ត្រាំទឹក (លាយកំបោរចុងស្លាបព្រាកាហ្វេ) ប្រហែលជា ៣០ នាទី។
    • យកទឹកដាក់ដាំរួចចាក់ស្ករសចូលដាំឲ្យពុះយកល្ពៅមកដាក់ចូលដាំបន្តទៀត (ត្រឡប់ល្ពៅ) ឲ្យទឹកស្ករសរាងគោក។
    • យកខ្ទិះដូង, ម្សៅអង្ករ និងអំបិលដាក់ដាំឲ្យពុះ បន្ទាប់មកយកវាទៅស្រោចពីលើល្ពៅដែលឆឹងរួចអាចញុុំាំបានហើយ៕

0 comments:

Post a Comment