- គ្រឿងផ្សំ
- ពោតខ្ចី ៥ ផ្លែ ឈូសយកសាច់
- ស្ករស កន្លះគីឡូ
- ខ្ទិះដូងដើម ១ ចានចង្កឹះ ខ្ទិះដូងចុង ១ ចានគោម
- អំបិល កន្លះស្លាបព្រាកាហ្វេ
- ម្សៅឆា កន្លះចានចង្កឹះ
- វិធីធ្វើ
- ដាក់ដំាទឹកកន្លះឆ្នាំ ដាក់សាច់ពោត ដាំឲ្យពុះដាក់ខ្ទិះដូងចុងចូល
- ពេលបង្អែមពុះហើយ ដាក់ស្ករស អំបិល កូរឲ្យរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត
- ម្សៅឆាដាក់ទឹកកូរឲ្យរលាយ ចាក់ទឹកម្សៅចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អលើិកចុះ
- យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើម ដាក់អំបិលបន្តិច ម្សៅឆាបន្តិច ចូលគ្នា កូរឲ្យរលាយដាំឲ្យពុះហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិន លើកចុះ
- ពេលបរិភោគ ដួសបង្អែមដាក់ចានហើយស្រូបខ្ទិះដូងពីលើ រឹតតែឆ្ងាញ់៕
0 comments:
Post a Comment