- គ្រឿងផ្សំ
- សាច់មាន់ ៣ គីឡូកន្លះ (កាត់ធំល្មម)
- ត្នោត ១៥ ផ្លែ (ចិត ឫ ឈូសស្លើងៗ)
- ម្ទេសឆ្អើ ២ ខាំ ចិញ្ច្រាំឲ្យម៉ត់
- ដូងទុំ ២ គីឡូក្រាម
- ទឹកត្រី ៥ ស្លាបព្រាបាយ
- អំបិលគ្រួស ៥ ស្លាបព្រាបាយ
- ម្សៅស៊ុប ២ ស្លាបព្រាបាយ
- ស្ករត្នោត ៩ ស្លាបព្រាបាយ
- ប្រេងឆា ៤ ស្លាបព្រាបាយ
- គល់ស្លឹកគ្រៃ ១០ ដើម
- រំដេង ១ ខាំ
- ស្លឹកក្រូច ៦សន្លឹក
- ល្មោត ៣ ឫ ៤ ដុំ
- ខ្ទឹមស និង ខ្ទឹមក្រហម ២ ខាំ
- កាពិ ១ ខាំ
- របៀបធ្វើ
- យកគល់ស្លឹកគ្រៃ រំដេង ល្មៀត ស្លឹកក្រូច និង ខ្ទឹមសក្រហមបុកជាមួយគ្នាឲ្យម៉ត់ល្អ សឹមដាក់កាពិចូលបុកជាមួយគ្នាឲ្យសព្វ។
- យកត្នោតដែលចិតរួចទៅស្ងោ ១០ នាទី រួចស្រង់ដាក់កញ្ច្រែង លាងទឹកឲ្យស្អាតច្របាច់ឲ្យស្ងួតទឹក។
- យកដូងមកពូត ទុកក្បាលខ្ទិះ ១ លីត្រ និង ចុងខ្ទិះ ៥ ទៅ ៦ លីត្រ។
- ដាក់ឆ្នាំងឲ្យក្តៅ ដាក់ប្រេងឆាចូលទុកឲ្យក្តៅសឹមដាក់ម្ទេសឆ្អើចូលឆាឲ្យក្រហមល្អ (ប្រហែល ២ នាទី) រួចដាក់គ្រឿងបុកចូលឆា ៣នាទី ទៀត សឹមដាក់គ្រឿងផ្សំរសជាតិទាំងអស់ឆាឲ្យសព្វល្អប្រហែល ៣នាទីទៀត សឹមដាក់ក្បាលខ្ទិះពាក់កណ្តាលចូលឆាជាមួយគ្រឿងប្រហែល ៣នាទីទៀត។
- ដាក់សាច់ចូលឆាជាមួយគ្រឿងឲ្យសព្វ នឹងដាច់ទឹកប្រហែល ១០នាទី។
- ដាក់ត្នោតចូលឆាជាមួយសាច់ឲ្យសព្វ រំងាស់ឲ្យដាច់ទឹកចេញពីត្នោត ប្រហែល ១០នាទី។
- ដាក់ចុងខ្ទិះចូលទាំងអស់រំងាស់ឲ្យពុះ និង ឆ្អឹនសាច់ល្អ។
- ចាក់ក្បាលខ្ទិះដែលនៅសល់ចូល (កុំកូរ) ទុកឲ្យពុះជាការស្រេច៕
ចំណាំ៖ សម្លនេះអាចញាុំជាមួយបាយ ឫ នំបញ្ចុក ។
0 comments:
Post a Comment