Tuesday, June 27, 2017

របៀបធ្វើ ស្ងោជ្រក់ត្រយោងចេក


  • គ្រឿងផ្សំ
    • មាន់ ១ក្បាល
    • ខ្ទឹមស ៥កំពឹស (ដំឲ្យត្រប៉ែត)
    • ត្រយោងចេក ២
    • ទឹកត្រី ១ ស្លាបព្រាបាយ
    • អំបិល ១ ស្លាបព្រាបាយ
    • ស្ករ ២ ស្លាបព្រាបាយ
    • ប៊ីចេង ១ ស្លាបព្រាកាហ្វេ
    • ស្លឹកជីនាងវង ស្លឹកខ្ទឹម ជីបន្លា និងតាំងអោ (ហាន់ល្ទិតៗ)
    • ម្ទេស ៥ គ្រាប់ (ហាន់ល្ទិតៗ)
    • ក្រូចឆ្មា តាមចំណូលចិត្ត
  • របៀបធ្វើ
    • ដាំទឹកឲ្យពុះ ដាក់អំបិលប្រហែលកន្លះស្លាបព្រាកាហ្វេ និង ខ្ទឹមសចូល សឹមដាក់មាន់ចូល ទាំងមូល ស្ងោឲ្យឆ្អឹងប្រហែល ៣០ នាទី។
    • យកត្រយោងចេក កាន់ជាបួន រួចយកដុំនិមួយៗពុះជា ពីរ សឹមហាន់ ជាដុំបញ្ឍ តូចល្មមរួចដាក់ត្រាំក្នុងទឹកមួយសន្ទុះ រួចលាងទឹកឲ្យស្អាត។
    • ពេលមាន់ស្ងោឆ្អឹនហើយ ស្រង់មាន់ចេញ រួចដាក់ស្ករ អំបិល ប៊ីចេង ទឹកត្រីចូលក្នុងទឹកស្ងោមាន់។
    • បន្ទាប់មកដាក់ត្រយោងចេកចូលទុកឲ្យពុះ។
    • យកសាច់មាន់ដែលស្ងោឆ្អឹនទៅហែកជាដំធំល្មម រួចយកទៅដាក់ក្នុងឆ្នាំងសម្លរ (ពេលទឹកកំពង់ពុះ) រួចកូរឲ្យសព្វ ទុកឲ្យពុះជាការស្រេច។
    • ពេលទទួលទាន ដួសសម្លរដាក់ចាន រួចដាក់ក្រួចឆ្មា ស្លឹកជី និងម្ទេស តាមចំនូលចិត្តជាការស្រេច៕

0 comments:

Post a Comment