- គ្រឿងផ្សំប្រហិត
- សាច់ត្រីឆ្លាត ៣ ខាំ
- ស្ករ ១ ស្លាបព្រាកាហ្វេ
- អំបិល ១ ស្លាបព្រាកាហ្វេ
- ម្រេច ១ ស្លាបព្រាកាហ្វេ
- ប៊ីចេង ២ ស្លាបព្រាកាហ្វេ
- ទឹក ២ ស្លាបព្រាបាយ
- គ្រឿងផ្សំសម្លរ
- ស្ពៃកាញាញ់ ១ គីឡូក្រាម (ហាន់វែងៗល្មម)
- អំបិល ១ ស្លាបព្រាបាយ
- ប៊ីចេង ១ ស្លាបព្រាកាហ្វេ
- ស្ករ ២ ស្លាបព្រាកាហ្វេ
- ស្ទឹកខ្ទឹម ៦ដើម (ហាន់វែងៗល្មម)
- ទឹក ឫ ទឹកស៊ុបមាន់ ១ លីត្រកន្លះ
- របៀបធ្វើប្រហិត
- លាចស្ករអំបិល ប៊ីចេង ម្រេច និងទឹកជាមួយសាច់ត្រីឲ្យសព្វ រួចតប់រហូតដល់សាច់ត្រី និងគ្រឿងផ្សំរលាយសាច់ចូលគ្នា និង ស្វិតល្អ។
- របៀបធ្វើសម្លរ
- ដាំទឹកឲ្យពុះរួចយកស្លាបព្រាកាហ្វេជ្រលក់ក្នុងទឹកឲ្យក្តៅ សឹមយកមកចុចប្រហិតម្តងមួយស្លាបព្រាៗដាក់ក្នុងទឹកសម្លរ រហូតដល់អស់ (ស្ងោប្រហែលជា ៣ នាទី)។
- បន្ទាបមកដាក់អំបិល ស្ករ ប៊ីចេង និង ស្ពៃចូលរួចកូរឲ្យសព្វ ទុកឲ្យពុះ សឹមដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕
0 comments:
Post a Comment