Tuesday, June 27, 2017

របៀបធ្វើ សម្លរម្ជូទងល្ពៅ


  • គ្រឿងផ្សំ
    • ទងល្ពៅ ១ គីឡូកន្លះ
    • ត្រី (តាមចំណូលចិត្ត) កន្លះគីឡូ
    • ត្រីឆ្អើ (យកតែសាច់) ១ កូនចានចង្កិះ
    • ប្រហុក ១ ស្លាបព្រាបាយ
    • ម្សៅស៊ុប ២ ស្លាបព្រាបាយ
    • ទឹកត្រី ២ ស្លាបព្រាបាយ
    • ស្ករ ១ ស្លាបព្រាបាយ
    • អំបិល ១ ស្លាបព្រាបកាហ្វេ
    • អំបិលទុំ
    • ម្ទេស ៦គ្រាប់
    • ខ្ទឹមស ៣ កំពឹស
    • ម្អម
    • ទឹក ឫ ទឹកស៊ុប ២ លីត្រ
  • របៀបធ្វើ
    • សកទងល្ពៅឲ្យស្អាត កាត់វែងល្មម យកតែខ្ចីៗ រួចត្រាំទឹក និងលាងឲ្យស្អាត។
    • ហាន់ខ្ទឹម ម្ទេស និងម្អមល្អិតៗ ទុកមួយអន្លើ។
    • ដាំទឹកឲ្យពុះ ជ្រុំប្រហុក រួចស្រង់ពពុះចោលសឹមដាក់ត្រីឆ្អើអំបិល ស៊ុបមាន់ ស្ករ​ ទឹកត្រី និង បន្លែចូលទុកឲ្យពុះ។
    • ពេលពុះដាក់ត្រីចូលទុកឲ្យពុះដាក់អំបិលចូលទុកឲ្យពុះម្តងទៀត សឹមដាក់ម្អម ខ្ទឹម និង ម្ទេសចូលកូឲ្យសព្វជាការស្រេច៕

0 comments:

Post a Comment