- គ្រឿងផ្សំ
- ជើងមាន់ ១/២ គីឡូក្រាម
- ឆ្អឹងមាន់ (យកតែផ្នែកឆ្អឹង) ២ ក្បាល
- ខ្ញីចាស ៣ ចំណិត
- អំបិលម៉ដ្ឋ ១ ស្លាបព្រាកាហ្វេ
- ឫសជីរវ៉ាន់ស៊ុយ ៤ ទៅ ៥ ដើម
- ទឹកស៊ុប ៧ វែកធំ
- ប៊ីចេង ឫ ម្សៅស៊ុបរ៉តឌី បន្តិចបន្តួច។
- របៀបធ្វើ
- ដំបូងយកឆ្អឹងមាន់ មកកាប់ជាដុំៗ ដាក់ក្នុងឆ្នាំងរួចដាក់ទឹកចូលប្រមាណ ៨ ទៅ ១០ វែក ស្ងោរឲ្យពុះដោយប្រើភ្លើងខ្លាំងមួយសន្ទុះ សឹមបន្ថយភ្លើង រម្ងាស់រហូតទឹកឡើងថ្លាសឹម បិទភ្លើង។
- បន្ទាប់មក យកជើងមាន់ មកលាងទឹកឲ្យស្អាត កាប់ជាកំណាត់ៗ ដាក់ក្នុងឆ្នាំង ដួសទឹកស៊ុបដាក់ ៧វែកធំ រួចដាក់់ខ្ញីុ ឫសជីរវ៉ាន់ស៊ុយ ចូលរម្ងោស់ឲ្យពុះដោយឧស្សាហ៍ដួស ពពុះចេញផង រួចបន្ថយភ្លើង ដាក់អំបិល និងប៊ីចេង ឫម្សៅស៊ុបរ៉តឌី ចូល រួចភ្លក្សរជាតិ ជាការស្រេច៕
0 comments:
Post a Comment