Thursday, June 29, 2017

របៀបធ្វើ ខជើងមាន់


  • គ្រឿងផ្សំ
    • ជើងមាន់ ១ គីឡូ
    • សៀងខ្មៅ កន្លះខាំ
    • មើមខ្ញីចិញ្រ្ចាំ ១ ខាំ
    • ខ្ទឹមសចិញ្រ្ចាំ ១​ ខាំ
    • ម្ទេសផ្អែម ៥ ផ្លែ
    • ផ្កាចាន់ ឫ ប៉ូចកាក់ ១០ ផ្កា
    • ស្ករត្នោត ២ ស្លាបព្រាបាយ
    • ទឹកប្រេងខ្យង ៥ ស្លាបព្រាបាយ
    • ស្រា ស​ កន្លះពែង
    • ប្រេងឆា ១ដប
  • របៀបធ្វើ
    • ប្រឡាក់ជើងមាន់នឹងស្រា ស​ កន្លះពែង ចំនួនមួយម៉ោង ហើយដាក់ស្ងោរ ឲ្យផុយទន់ស្បែក ទើបស្រង់ចេញហើយសម្រស់ទឹកឲ្យស្ងួត។
    • ដាំប្រេងឆាក្នុងខ្ទះ ដាំឲ្យក្តៅ ហើយបំពងជើងមាន់ ឲ្យក្រឡោតពងស្បែក ឡើងក្រហមស្អាត ឡើងក្រហមស្អាត ទើបស្រង់ចេញដួសទុកឲ្យត្រជាក់។ ពេលបំពង សូមគ្របគម្របកុំខាន ដើម្បីកុំឲ្យខ្លាញ់ផ្ទុះ រលាកដៃ ឫ មុខ។ យកល្អ សូមប្រើគម្របឆ្នាំងដែលថ្លាដូចកញ្ចក់ ងាយមើលឃើញជើងមាន់បំពងខាងក្នុង។
    • ក្នុងឆ្នាំងថ្មីមួយ សូមដាក់ស្ករត្នោត កូរឲ្យក្រហម ឡើងជ័រជើងអង្ក្រង រួចដាក់ ខ្ទឹម ស ចិញ្រ្ចាំ និង មើមខ្ញី ចិញ្ច្រាំ ចូល កូរឲ្យឈ្ងុយទើបចាក់ ស្រា ស ១ វែក ថែមទឹកប្រេងខ្យង សៀងខ្មៅ ផ្កាចាន់ ( ឫ ប៉ូចកាក់) ចូលថែមទៀត កូរឲ្យសព្វ។
    • ចាក់ជើងមាន់បំពងចូល កូរឲ្យចូលជាតិ ហើយថែមទឹក​ ដាក់ខ​ ឲ្យចូលជាតិ រហូតផុយទន់ស្បែកជើងមាន់។​ បើមិនទាន់ផុយ​ សូមថែមទឹកទៀតរម្ងាស់ទាល់តែផុយ រួចភ្លក្សថែមថយគ្រឿង តាមចំណូលចិត្តត្រូវការ។
    • នៅពេលដួសបរិភោគក្តៅ សូមរោយម្ទេសផ្អែម និង ស្លឹកខ្ទឹម។ បើសិនជា ខ ត្រជាក់ សូមដួសដាក់ចាន ចំហុយជាមួយម្ទេសផ្អែម និង ស្លឹកខ្ទឹមនោះនឹងមានរសជាតិកាន់តែឆ្ងាញ់៕

0 comments:

Post a Comment