- គ្រឿងផ្សំ
- មីសួ ១ ខាំកន្លះ (ត្រាំទឹកឲ្យទន់)
- បង្គា ៥ ទៅ ៧ (បកឲ្យស្អាត)
- ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយកន្លះ
- ទឹកម្ទេស (ថៃ) ៥ ស្លាបព្រាបាយ
- ពងមាន់ ១ គ្រាប់ (គោះដាក់ចាន វាយឲ្យបែក)
- ត្រកួនចិន ៧០ ក្រាម (ហាន់ខ្លីល្មម)
- ស្ពៃបូកគោ ៧០ ក្រាម (ហាន់ខ្លីល្មម)
- តាំងអោ ៤០ ក្រាម (ហាន់ខ្លីល្មម)
- ទឹក ៣ ចានចង្កិះ
- របៀបធ្វើ
- ដាំទឹកឲ្យពុះដាក់បង្គា ត្រកួន ស្ពៃបូកគោ និង តាំងអោចូលកូឲ្យសព្វ រួចដាក់ពងមាន់ចូលកូរឲ្យសព្វ សឹមដាក់មីសួចូលកូឲ្យសព្វម្តងទៀត រួចដាក់ទឹកម្ទេសចូលទុកឲ្យពុះជាការស្រេច៕
0 comments:
Post a Comment