- គ្រឿងផ្សំ
- ត្រីអណ្តែង ១ គីឡូ
- ខ្ទិះដូង ៤ ចានចង្កឹះ
- ស្លឹកក្រូចសើច ១០ សន្លឹក
- រំដេង ១ ដុំ
- ត្រកូនចិន កន្លះគីឡូ
- ផ្សិតចំបើង ៣ ខាំ
- ខ្ទឹម ស ចិញ្រ្ចាំ ១ ស្លាបព្រាបាយ
- ទឹកត្រី ២ ស្លាបព្រាបាយ
- ស្ករស ១ ស្លាបព្រាបាយ
- ម្សៅស៊ុប ១ ស្លាបព្រាបាយ
- ខ្លាញ់ ២ ស្លាបព្រាបាយ
- ប្រហុក ១ ស្លាបព្រាបាយ
- ម្ទេសឆ្អើរចិញ្រ្ចាំ ១ ស្លាបព្រាបាយ
- វិធីធ្វើ
- ត្រីកាត់កង់ៗ ត្រកួនកាត់កង់ៗ រំដេង ហាន់ចំណិតស្តើងៗ
- ដាក់ខ្លាញ់ឲ្យក្តៅ ខ្ទឹម ស បំពងឲ្យឈ្ងុយ ដាក់ម្ទេសចិញ្ច្រាំ ប្រហុក កូរចូលគ្នា មួយសន្ទុះ ដាក់ត្រីអណ្តែង ស្លឹកក្រូចសើច រំដេង ទឹកត្រី ស្ករស ម្សៅស៊ុប ផ្សិតចំបើង ខ្ទិះដួងទុកឲ្យពុះ ទើបដាក់ត្រកួនរួចភ្លក្សមើលជាការស្រេច៕
0 comments:
Post a Comment