Thursday, June 29, 2017

របៀបធ្វើ ខជើងទាឆ្នាំងដី


  • របៀបរៀបចំគ្រឿងផ្សំ
    • ជើងទាកាត់ក្រចកជើងចេញ ហើយលាងទឹកឲ្យស្អាត បន្ទាប់មក យកទៅប្រឡាក់ជាមួយ
      • ស្ករសកន្លះស្លាបព្រាកាហ្វេ
      • ប៊ីចេងកន្លះស្លាបព្រាកាហ្វេ
      • ម្សៅស៊ុបកន្លះស្លាបព្រាកាហ្វេ
      • ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ
      • ម្រេចបុកឲ្យម៉ដ្ឋ
    • ការ៉ុតលាងទឹកឲ្យស្អាតចិតជាម៉ូតហើយហាន់បញ្ឆិតៗ
    • ផ្សិតខ្មៅយកទៅត្រាំទឹក ហើយកាត់ជាពីរបើសិនជាធំពេក
    • ម្ទេស និងជីវ៉ាន់ស៊ុយ លាងទឹកឲ្យស្អាត
    • ម្សៅឆាយកទៅលាយទឹក តែកុំឲ្យរាវពេក
    • ខ្ទឹម ស យកទៅចិញ្ច្រាំកុំឲ្យម៉ដ្ឋពេក
    • ប៊ីចេង 
    • ស្ករស 
    • ម្សៅស៊ុប 
    • អំបិល 
    • ប្រេងខ្យង
    • ប្រេងល្ង
  • វិធីធ្វើ
    • ដំបូងត្រូវយកជើងទាដែលប្រឡាក់រួច យកទៅបំពងជាមួយខ្លាញ់ឲ្យក្រៀម ល្មមហើយយកទៅត្រាំទឹកឲ្យរីកស្បែក។ បន្ទាប់មកទៀត ត្រូវយកទៅធ្វើជាផាក់ឡូវ ដោយជាដំបូងត្រូវដាក់ដាំទឹកឲ្យពុះដោយប្រើទឹក ១ លីត្រ។
    • បន្ទាប់មកទៀត ត្រូវដាក់ជើងទា ដែលត្រាំទឹករួចចូល សឹមដាក់ប៊ីចេង ១ ស្លាបព្រាកាហ្វេ ស្ករស ២ ស្លាបព្រាកាហ្វេ ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ អំបិល ១ ស្លាបព្រាកាហ្វេ ប្រេងខ្យង ២ ស្លាបព្រាបាយ ដោយត្រូវរម្ងាស់ ឲ្យផុយដោយប្រើរយៈពេល ២ ម៉ោង។
    • បន្ទាប់ពីផុយហើយ ត្រូវស្រង់ជើងទា យកមក ឆាមួយសាទៀត ដោយជាដំបូងត្រូវដាក់ខ្ទះឲ្យក្តៅសឹន ហើយដាក់ប្រេងឆា ១ ស្លាបព្រាបាយ ចូលឲ្យក្តៅ ហើយត្រូវដាក់ខ្ទឹមចិញ្រ្ចាំ ១ ស្លាបព្រាបាយចូល បំពងឲ្យឡើងជើងអង្ក្រង។
    • បន្ទាប់មកទៀត ដាក់ជើងទាចូល ទុកបន្តិច រួចហើយដាក់ការ៉ុត ផ្សិតខ្មៅ ប៊ីចេង ១ ស្លាបព្រាកាហ្វេ ម្សៅស៊ុប ១ ស្លាបព្រាកាហ្វេ ដាក់ម្រេចប្រេងខ្យង ១​ ស្លាបព្រាបាយ និងដាក់ទឹកស៊ីអ៊ីវកន្លះស្លាបព្រាកាហ្វេ។
    • ចុងក្រោយត្រូវដាក់ទឹិកស៊ុប កន្លះវែករម្ងាស់ឲ្យចូលជាតិ ប្រហែល ១ នាទី ឲ្យរីងទឹកល្មម ទើបដាក់ម្សៅឆា ដែលលាយជាមួយទឹកច្របល់ចូឡ ហើយដាក់ប្រេងល្ង ១ ចឹប។ រួចដាក់ឆ្នាំងឲ្យក្តៅ រួចចាក់ជើងទាចូលទៅក្នុងឆ្នាំង ដាក់ជីវ៉ាន់ស៊ុយ ម្ទេសចូលជាការស្រេច។

0 comments:

Post a Comment