បញ្ហាមុខកើតមុន ជាបញ្ហាសំខាន់មួយសម្រាប់មនុស្សរាល់គ្នា ដោយសារតែនៅពេលដែលមុខអ្នកកើតមុនហើយ ទោះអ្នកចង់ស្លៀកពាក់ រឺធ្វើខ្លួនបែបណាក៏នៅតែមើលទៅមិនស្អាតដែរ ជាពិសេសមនុស្សគ្រប់គ្នានឹងថាអោយអ្នកប្រសិនជាអ្នកប្រើម្សៅច្រើនពេកដើម្បីបិទបាំងវា។ មុខមានមុន មិនត្រឹមតែធ្វើអោយអ្នកបាត់បង់សម្រស់ធម្មជាតិរបស់អ្នកនោះទេ ប៉ុន្តែវាក៏ធ្វើអោយអ្នកខ្វះការទុកចិត្តលើខ្លួនឯងដែរ។
តើមានវិធីអ្វីទៅដើម្បីព្យាបាលកែខៃវា? ប្រសិនជាអ្នកមិនចង់ទៅពេទ្យដោយសារតែមិនចង់ចំនាយលុយច្រើន អ្នកអាចសាកល្បងវិធីសាស្ត្រធម្មជាតិ ជាមួយនឹងគ្រឿងផ្សំដែលអ្នកអាចរកបានយ៉ាងងាយនៅក្នុងផ្ទះ ហើយវិធីទាំងនេះក៏មានប្រសិទ្ធិភាពគួរអោយគត់សម្គាល់ផងដែរ។
វិធីទាំងនោះមានដូចជា៖
១. ក្រូចឆ្មារ
ក្រូចឆ្មារមិនត្រឹមតែអាចធ្វើអោយស្បែកសជាងមុននោះទេ វាក៏មានប្រសិទ្ធិភាពក្នុងការកម្ចាត់មេរោគដែលនៅលើមុខ ដែលបង្កអោយអ្នកកើតមុនផងដែរ។ វិធីប្រើគឺអ្នកត្រូវលាងមុខអោយស្អាត រួចយកទឹកច្របាច់ចេញពីក្រូចឆ្មារ រឺក៏យកក្រូចឆ្មារមួយចំនិតយកឈ្លីថ្នមៗនៅលើមុខ ពិសេសកន្លែងដែលមានមុន រួចហើយលាងជាមួយទឹកត្រជាក់ជាការស្រេច។
២. ជីអង្គាម
ជីអង្គាមអាចជួយសម្អាតជាតិខ្លាញ់ដែលនៅក្នុងរន្ធញើសដែលអាចបង្កអោយកើតមុន។ អ្វីដែលអ្នកត្រូវធ្វើគឺយកជីអង្កាមមកកិនជាមួយនឹងទឹកដោះគោជូរ រួចយកល្បាយនោះមកបិទនៅលើមុខ ហើយទុកចោល១០នាទី រួចលាងទឹកចេញជាការស្រេច។
៣. ទឹកឃ្មុំ
ទឹកឃ្មុំជាឳសថទិព្វដែលអាចព្យាបាលបញ្ហាបានស្ទើរតែគ្រប់ប្រភេទ សូម្បីតែស្បែកដែលកើតមុន។ វិធីប្រើគឺយកទឹកឃ្មុំមកលាបលើមុខ ហើយទុកចោលរយះពេល២៥នាទី រួចសឹមលាងចេញ។
៤. ថ្នាំអាស្ពីរីន
សារធាតុសាលីស៊ីលីកអាស៊ីតក្នុងថ្នាំនេះ នឹងជួយធ្វើអោយមុនដែលនៅលើមុខរបស់អ្នកឆាប់ក្រៀម និងការពារមិនអោយបានការហើម រឺរលាក។ វិធីប្រើគឺយកវាយកកិនជាម្សៅរួចលាយជាមួយទឹក និងលាបលើកន្លែងមានមុន និងទុកចោលមួយសន្ទុះសឹមលាងចេញ។
៥. បន្ទាលកន្ទុយក្រពើ
បន្ទាលកន្ទុយក្រពើមានតួនាទីយ៉ាងសកម្មក្នុងការព្យាបាល ប្រឆាំងនឹងរបួស និងស្នាមដែលបន្សល់ដោយរបួសផ្សេងៗ។ ដូច្នេះអ្នកអាចប្រើវាដើម្បីព្យាបាលមុន និងធ្វើមិនអោយមុខមានស្លាកស្នាម។ អ្នកគ្រាន់តែយកវាយកជិតសំបកវិញ និងលាងជ័រដែលនៅខាងក្រៅ រួចយកសាច់វាមកលាបលើមុខ និងទុកអោយស្ងួតមុននឹងលាង។
៦. តែបៃតង
វាមិនមែនត្រឹមតែជាភេសជ្ជះដែលអាចជួយសម្រកខ្លាញ់ និងជំនួយសុខភាពនោះទេ ប៉ុន្តែវាក៏មានប្រសិទ្ធិភាពក្នុងការកម្ចាត់មុនដែរ ដោយអ្នកអាចយកតែបៃតងនេះមកលាង រឺយកថង់តែបន្ទាប់ពីឆុងហើយមកស្អំនៅកន្លែងដែលមានមុន អ្នកនឹងឃើញពីប្រសិទ្ធិភាពរបស់វា។
៧. ខ្លាញ់ត្រីអូមេហ្កា ៣
ដោយសារតែវាមានសមត្ថភាពក្នុងការការពារការរលាកលើស្បែក ដូច្នេះអ្នកអាចលេបវាប្រចាំថ្ងៃ រឺក៏ញ៉ាំសាច់ត្រីសាល់មុន រឺត្រីថូណា និងត្រីជាច្រើនប្រភេទទៀតដែលមានផ្ទុកសារធាតុនេះ ដើម្បីព្យាបាលបញ្ហាមុនអោយមានប្រសិទ្ធភាព៕
0 comments:
Post a Comment