តាមការស្រាវជ្រាវរបស់វិទ្យាល័យហ្ល្ររីដាសហរដ្ឋអាមេរិកបានឲ្យដឹងថា អារម្មណ៍រវើរវាយពីរឿងសិចរបស់បុរសមានច្រើន និងមានសភាពជាប់លាប់ជាងស្រ្តី។ ដោយគិតពីអាយុចាប់ពី៦០ឆ្នាំចុះមកក្រោម ភាគច្រើនបុរសមានអារម្មណ៍គិតពីបញ្ហាផ្លូវភេទ យ៉ាងហោចណាស់មួយដងក្នុងថ្ងៃដែរខណៈស្រ្តីមានតែត្រឹមមួយភាគបួននៃបុរសប៉ុណ្ណោះ។
១. បុរសចង់សិចច្រើនជាងស្រ្តី៖
នៅក្នុងជីវិតប្រចាំថ្ងៃទូទៅគេតែងតែនិយាយពីបញ្ហាផ្លូវភេទ ញឹក ញយពោលគឺវាមានច្រើនជាងពាក់កណ្តាលនៃចំណង់របស់ស្រ្តី។ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញទៀតថា សូម្បីតែបុរសដែលចូលចិត្តរួមរ័កជាមួយបុរសដូច
គ្នាក៏មានកម្រិត តម្រេកខ្ពស់ជាងស្រ្តីចូលចិត្តរួមរ័កជាមួយស្រ្តីគ្នាឯងផងដែរ។
២. អារម្មណ៍បង្ហាញពីចំណង់ផ្លូវភេទស្រ្តីមានលក្ខណៈស្មុគស្មាញជាងបុរស៖
ចំណង់ផ្លូវភេទរបស់ស្ត្រីគឺជាបណ្ដុំនៃអារម្មណ៍ស្រើបស្រាល បូកផ្សំនឹងការ ជាប់ចិត្តលើបុគ្គល នោះតិចឬក៏ច្រើនបើទោះជានាងរួមភេទជាមួយបុរសអារាត់អារាយក្ដី។ ពោលគឺនាងមិន បានបែងចែកការ រួមភេទដោយដាច់ពីក្ដីស្រឡាញ់ជាប់ ចិត្តឡើយ។ ផ្ទុយទៅវិញ ចំពោះបុរស ពួកគេជាក្រុមមនុស្សដែលអាចរួមភេទដោយមូលហេតុចង់សប្បាយតែម៉្យាងប៉ុណ្ណោះ។ពួកគេអាចបែងចែករវាងទំនាក់ទំនងជាប់លាប់ នឹងការរួមភេទដើម្បីសប្បាយតែមួយគ្រា។
៣. បញ្ហាសិចរបស់ស្រ្តីមានកត្តាសង្គម និងវប្បធម៌ជាឧបសគ្គ៖
- តាមការស្រាវជ្រាវ បានបង្ហាញថា ស្រ្តីមានកត្តាឧបសគ្គច្រើនជាងបុរសចំពោះបញ្ហាសិចដោយសារបរិស្ថានខាងក្រៅ។
- ម្យ៉ាងទៀតបុរសមានប្រៀបដោយមានកត្តាហ្សែនធម្មជាតិជួយជំរុញខាង ផ្លូវភេទនេះផងដែរ។ ស្រ្តីមានការលំបាក
- ក្នុងការជ្រើសរើសយកដៃគូដោយប្រុងប្រយ័ត្ន ព្រោះពួកគេគិតថា ខ្លួនគឺជាអ្នកទទួលខុសត្រូវលើរឿងមានកូន និង
- ការថែទាំកូន។ ដូច្នេះវាក៏ជាកត្តាមួយដែលប៉ះពាល់នឹងអារម្មណ៍ផ្លូវភេទរបស់ ស្រ្តីថមថយដែរ។មិនតែប៉ុណ្ណោះស្រ្តី
- ក៏បានគិតទៅដល់ការជ្រើសបុរសដែលមានធនធានសម្រាប់ចិញ្ចឹម បីបាច់ថែរក្សាកូនពួកគេដែរ។
៤. ស្រ្តីទទួលបានភាពស្កប់ស្កល់អារម្មណ៍ផ្លូវភេទតិចជាងបុរស៖
បុរស និងស្រ្តីនិយមមធ្យោបាយឡើងឋានសួគ៌រៀងៗខ្លួន។ ស្រ្តីតែងចង់បានអារម្មណ៍រ៉ូមែនទិក និងការបបោស
អង្អែលច្រើន ចំណែកឯបុរសវិញពួកគេនិយមសមរភូមិក្ដៅដែលទាមទារការវាយប្រហារ ភ្លាមៗឆាប់ដល់គោល
ដៅ។
៥. ស្រ្តីទាមទារការសន្សឹមកុំបំបោល៖
ជាទូទៅ បុរសតែងសម្រេចគោលដៅនៃការដល់ត្រើយខុសរបស់ខ្លួនម្តង ដោយចំណាយពេលវាយលុកជាមធ្យម៤
-៥នាទី ខណៈស្រ្តីត្រូវការពេលវេលាដល់ទៅ១០ឬ១១ នាទីឯណោះ។ របាយការណ៍ពីគូស្វាមីភរិយាជាច្រើនបាន
ទាញចេញជាតួលេខថា ខណៈពេលវេលាសម្រេចគោលដៅដល់ត្រើយនោះថា ពេលឡើងសង្វៀនម្តងៗបុរសមាន
អត្រា ៧៥ ភាគរយដល់ត្រើយ តែស្រ្តីវិញមានត្រឹមតែ ២៦ ភាគរយប៉ុណ្ណោះ។
៦. ស្រ្តីមានអារម្មណ៍ផ្លូវភេទច្រើនជាងបុរស ខណៈពេលប្រើថ្នាំជំនួយ៖
- ជាទូទៅភាគច្រើន បុរសមានប្រៀបតាមបែបធម្មជាតិនៃអារម្មណ៍សិចពុះកញ្រ្ជោលខ្លាំងជាង ស្រ្តី។ ប៉ុន្តែនៅពេល
- ប្រើថ្នាំជំនួយវិញស្រ្តីបែរជាមានប្រៀបជាងបុរសទៅ វិញ។ គេសង្កេតឃើញថាបុរសមិនត្រឹមតែងាយទទួលបាន
- អារម្មណ៍ត្រេកត្រអាល ប៉ុណ្ណោះទេ តែថែមពួកគេក៏ឆាប់ទទួលបានអារម្មណ៍ថមថយទៅវិញដែរ។ ចំណែកស្រ្តីវិញ
- ទទួលបានប្រសិទ្ធភាពខ្ពស់ ខណៈពេលប្រើថ្នាំជាជំនួយផ្លូវភេទនាពេលរួមរ័ក៕
0 comments:
Post a Comment