Thursday, July 13, 2017

ក្បួនតម្រា​ទាំង​៦ ជួយ​ឲ្យ​សង្គ្រាម​លើ​គ្រែ​របស់​អ្នក​កាន់តែ​អស្ចារ្យ​

រឿងលើ​គ្រែ​មិន​មែន​ជា​រឿង​លែង​សើច​ឡើង តែ​វាជា​រឿង​ដែល​​មនុស្ស​គ្រប់​គ្នា​ដែល​ដល់​វ័យ​​គ្រប់​រៀប​ការ​ត្រូវ​ដឹង​ជា​ដាច់​ខាត​ដើម្បី​កុំ​អោយ​ចំណង​ស្នេហា នា​ថ្ងៃ​ក្រោយ​ប្រឈម​នឹង​ការ​មិនចុះ​សម្រុង ឬក៏ ឈាន​ដល់​ផ្លូវ​បែប​បាក់ ។ ខាង​ក្រោម​នេះ គឺ​ជា​គន្លឹះ ឬក៏ អាច​និយាយ​បាន​ថាជា តម្រាទាំង ៦ ដែល​នឹង​ជួយ​អោយ សង្រ្គាម​លើ​គ្រែ​របស់​អ្នក​ឈាន​ដល់​ចំណុច​កំពូល និង កាន់​តែ​អស្ចារ្យ ៖

​១. ខោ​ទ្រនាប់ និង​ខោអាវ​គេង​យប់​ដែល​គួរ​ឲ្យ​ទាក់ទាញ​
​សាកល្បង​ផ្លាស់​ប្តូរជីវិត​ផ្លូវភេទ​របស់​អ្នក​ដោយ​លេង​ហ្គេម​ថ្មីៗ ព្យាយាម​សម្លឹងមើល​ភាពខុសប្លែក​របស់​គូស្នេហ៍​អ្នក ជាពិសេស​ស្លៀក​ខោអាវ​គេង​ពេលយប់​ពេល​រាត្រី​ដ៏​សិច​ស៊ី ហើយ​សាកល្បង​ដោះ​វា​ចេញ​ម្តង​មួយៗ​។​

​២. ក្លិនក្រអូប​
​ក្លិន​ជា​ចំណែក​មួយ​ដ៏​សំខាន់​សម្រាប់​ជីវិត​គូ​ស្នេហា​ដ៏​ស្និទ្ធស្នាល​។ ភាព​ស្អប់ខ្ពើម​ការរួម​ភេទ​នឹង​កើតឡើង ប្រសិនបើ​អ្នកមាន​ក្លិន​ខ្លួន​មិនល្អ​។ ហាម​ពិសារ​អាហារ​ដែលមាន​ខ្ទឹមស ឬ​ខ្ទឹមបារាំង មុនពេល​រួមភេទ​, ងូតទឹក​, ប្រើ​ទឹកអប់ និង​ទំពា​រស្ករ​កៅស៊ូ​។​

​៣. តន្ត្រី និង​បរិយាកាស​រ៉ូ​មែន​ទិច​
​បង្កើត​បរិយាកាស​មួយ​ដែល​អាច​ឲ្យ​អ្នក​ទាំង ២​មាន​អារម្មណ៍ល្អ និង​អាច​បំភ្លេច​រឿង​គ្រប់យ៉ាង​ទាំងអស់​បាន​។ នៅ​ឲ្យ​ឆ្ងាយ​ពី​កន្លែង​អ៊ូអរ​។ អ្នក​អាច​អុច​ទាន និង​ចាក់​ចម្រៀង​រ៉ូ​មែន​ទិច​។ កុំ​ធ្វើ​ឲ្យ​បរិយាកាស​ជុំវិញ​ងងឹត​ពេក ឬ​ភ្លឺ​ពេក​។​

​៤. មើល​រឿង​សិច​ជាមួយគ្នា​
​អ្នក​អាច​មើល​រឿង​សិច​ជាមួយ​គូស្នេហ៍​របស់​អ្នក​។ វា​នឹង​ជួយ​អ្នក​ទាំងពីរ​មាន​អារម្មណ៍​ដូចគ្នា ហើយ​ចាប់​ផ្តើមធ្វើ​ឲ្យ​អ្នក​ទាំងពី​ចង់​អនុវត្តន៍​។​

​៥. ប្រើ​ក្បាច់​សិច​ខុសៗ​ពីគ្នា​
​កុំ​ប្រើ​ក្បាច់​ដដែលៗ​ជា​រៀង​រាល់ពេល​រួមភេទ​។ សាកល្បង​ក្បាច់​ប្លែកៗ ហើយ​ថ្មី វា​នឹង​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ថ្មី និង​ទទួលបាន​បទពិសោធ​ន៏៍​មី​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ក្តី​សុខ​ច្រើនជាង​ពេល មុនៗ​។​

​៦. ព្យាយាម​រួមភេទ​នៅ​កន្លែង​ខុសៗ​គ្នា​
​កុំ​ឧស្សាហ៍​រួមភេទ​នៅ​កន្លែង​ដដែលៗ​។ ព្យាយាម​ស្វែងរក​កន្លែង​ផ្សេង​។ វា​ក៏​អាចជួយ​ឲ្យ​អ្នកទទួលបាន​អារម្មណ៍​ថ្មី​។ ឧ​ទា​ហរ​ណ៏​៖ កន្លែង​ងូតទឹក​, លើ​សា​ឡុង ឬ​ទីកន្លែង​ផ្សេងៗ​ទៀត​នៅ​ខាងក្រៅ​ផ្ទះ​៕

0 comments:

Post a Comment