មនុស្សគ្រប់រូបខិតខំប្រឹងប្រឹងធ្វើការងារ រកស៊ីចិញ្ចឹមជីវិត ដើម្បីអោយជីវភាពរបស់ខ្លួនបានល្អ និងជៀសវាងរាល់បញ្ហាសុខភាពនានា ព្រោះជំងឺមួយៗចំនាចលុយអស់ច្រើនណាស់ដើម្បីព្យាបាល។
ទោះបីជាយ៉ាងណាក៏ដោយ ការពារប្រសើរជាងព្យាបាល ព្រោះបើកាលណាខ្លួនយើងមានជំងឺហើយ ទាំងប្រាក់កាស ទាំងពេលវេលា ទាំងសម្រស់សុទ្ធតែបាត់បង់។ ប៉ុន្តែ អ្នកនឹងលែងបារម្ភទៀតហើយ ជាមួយបន្លែមួយមុខនេះ ដោយសារវាគឺជាអ្នកជំនាញក្នុងការលាងសម្អាតជាតិពុលដែលនៅក្នុងថ្លើម ហើយធ្វើអោយថ្លើមមនុស្សអ្នកមានសុខភាពល្អ។
បន្លែមួយនេះមានឈ្មោះថា beets ដែលវាមានបន្លែប្រភេទមើម។ វាអាចយកមកចម្អិនជាអាហារដូចជាបន្លែផ្សេងៗ ធ្វើជាបង្អែម ធ្វើជាភេសជ្ជះ រឺក៏អាចស្ងោរញ៉ាំដូចមើមត្រាវផងដែរ។ ក្រៅពីសមត្ថភាពនៃការសម្អាតជាតិពុល និងការពារថ្លើមពីជំងឺផ្សេងៗ beets ក៏អាចការពារខ្លួនមនុស្សពីការវាយលុករបស់កោសិការមហារីកផងដែរ ដោយសារតែវាមានផ្ទុកសារធាតុ phytonutrient យ៉ាងច្រើនមហាសាល ហើយសារធាតុនេះបានដើរតួយ៉ាងសំខាន់នៅក្នុងការការពារសារពាង្គកាយពីមេរោគមហារីក។
ជាមួយគ្នានេះផងដែរ វាក៏ជួយក្នុងការរំលាយអាហារដូចគ្នា ដោយសារវាមានជាតិសសៃរ fiber ខ្ពស់ជាងបន្លែផ្សេងៗមួយចំនួនធំ។
អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត វាមានផ្ទុកសារធាតុនីត្រាត nitrates ដែលត្រូវបានគេស្គាល់ថាជាអ្នកជំនាញក្នុងការគ្រប់គ្រងសម្ពាធឈាម ដូច្នេះប្រសិនជាអ្នក រឺក្រុមគ្រួសាររបស់អ្នកណាម្នាក់មានជំងឺលើសឈាម អ្នកនឹងអស់បារម្ភជាមួយ beets៕
0 comments:
Post a Comment