- គ្រឿងផ្សំ
- ម្សៅអង្ករដំណើប ១៥០ ក្រាម
- ខ្ទិះដូង ១៤០ ក្រាម
- សាច់ដូងកោសធ្វើស្នូល ៣០០ក្រាម , ២០០ ក្រាមទុកដាក់ខាងក្រៅ
- ស្ករត្នោត ២០០ ក្រាម
- ទឹក ៣ ស្លាបព្រាបាយ
- អំបិល កន្លះស្លាព្រាបាយ
- វិធីធ្វើ
- មុនដំបូងយកសាច់ដូងកោស ៣០០ ក្រាម មកលាយជាមួយអំបិលឲ្យបានសព្វ។
- យកស្ករត្នោតដាក់ចូលក្នុងឆ្នាំង ដាក់ទឹកចូល (សម្រាប់ស្ករដុំ) រួចហើយកូរវាររហូតទាល់តែស្ករឡើងជើងអង្ក្រង ឬ ស្ករឡើងស្អិត។
- ដាក់សាច់ដូងចូលកូរវាជាមួយស្កររហូតឲ្យស្ករ និងសាច់ដូងស្អិតជាប់ជាមួយគ្នា ហើយដាច់ទឹកស្ករទើបដួសវាទុកឲ្យត្រជាក់។
- យកម្សៅអង្ករដំណើបមកលាយជាមួយខ្ទិះដូង កូរវាឲ្យទៅជាម្សៅរួចនួតវាស្មានមើលដែលល្មមអាចយកមក ខ្ចប់ធ្វើនំបាន។
- យកម្សៅម្តង ១ ដុំ (លៃឲ្យសំជាមួយស្នូល) ធ្វើឲ្យសំប៉ែតរួចក៏យកស្នូលដែលបានធ្វើទុកមកដាក់ចូលហើយខ្ចប់ វាធ្វើជារាងមូល។
- បន្ទាប់មកយកវាមកដាក់ចូលក្នុងទឹកដែលកំពុងដាំពុះ បន្ទាប់មកទៀតទុកវាឲ្យឆ្អិនរួចស្រង់យកមកដាក់ជាមួយសាច់ដូងកោស ពេលនោះអាចញាុំបានហើយ៕
0 comments:
Post a Comment