- គ្រឿងផ្សំ
- ដំឡូងជ្វា ៧ ខាំ
- ទឹកខ្មេះ ៣០ មីលីលីត្រ
- ពងមាន់ ១
- ម្សៅមី ១៧០ ក្រាម
- ទឹក ៣០ មីលីលីត្រ
- ប្រេងឆា
- របៀបធ្វើ
- ចិតដំឡូងឲ្យស្អាត ចិតជាចំនិតស្តើងៗ រួចយកទឹកខ្មេះលាយជាមួយទឹកដាក់ដំឡូងត្រាំប្រហែលជា ២ នាទី រួចស្រង់យកទៅលាងទឹកឲ្យស្អាត ទុកឲ្យស្ងួតទឹក
- លាយម្សៅ និងពងមាន់ឲ្យសព រួចដាក់ទឹកចូលកូរឲ្យសពម្តងទៀត
- ដាំប្រេងឆាឲ្យក្តៅខ្លាំង យកដំឡូងជ្រលក់ជាមួយម្សៅ យកទៅចៀនឲ្យឆ្អឹនជាការស្រេច៕
- ចំណាំ ៖ ញាំុជាមួយទឹកឃ្មុំ ឫ ស្ករសកាន់តែឆ្ងាញ់។
0 comments:
Post a Comment